ស្គាល់​កីឡាករ​រូប​នេះ​អត់​ ឥឡូវ​គេ​ក្លាយ​ជា​គោល​ដៅ​ Real Madrid និង​ Barcelona ​

ថ្មីៗនេះក្លឹបធំ២នៅអេស្ប៉ាញគឺ Barcelona និង Real Madrid ត្រូវបានគេដឹងថាកំពុងផ្ដោតក្រសែភ្នែកទៅលើខ្សែបម្រើសញ្ជាតិបារាំងមួយរូបរបស់ក្លឹប West Ham United នោះកីឡាករដែលមានឈ្មោះថា Dimitri Payet ។

ដោយនៅរដូវកាលនេះកីឡាករ Payet បានបង្ហាញទម្រង់លេងយ៉ាងល្អទាំងសមត្ថភាពបញ្ជូនបាល់ការញាក់បាល់ ទាំងការស៊ុត Free Kick គឺសុទ្ធតែល្អ ហើយគេបានស៊ុតបញ្ចូលទីបានចំនួន១២គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចចំនួន១០គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន៣២ប្រកួតឲ្យ West Ham United ។

ដោយយោងតាមសារព័ត៌មាន The Guardian បានបញ្ជាក់ថាក្លឹប Barcelona អាចនឹងធ្វើការដេញថ្លៃកីឡាករ Payet ប្រហែលជា៥០លានផោនឯណោះ ។ ដោយឡែកយោងតាមសារព័ត៌មាន Express បានឲ្យដឹងថាក្លឹប Real Madrid បានបញ្ជាក់ថាបើពួកគេបាត់បង់នរណាម្នាក់ក្នុងចំណោម James Rodriguez និង Jese Rodriguez នោះពួកគេនឹងដេញថ្លៃយក Payet ផងដែរ ។

សូមបញ្ជាក់ថាក្លឹប West Ham បានទិញ Payet កាលពីចុងឆ្នាំ២០១៥ក្នុងតម្លៃប្រមាណជា១០.៧លានផោនប៉ុណ្ណោះ តែយ៉ាងណាត្រឹមមួយរដូវកាលនៅ Premier League ខ្សែបម្រើរូបនេះបានធ្វើឲ្យក្លឹបបាល់ទាត់ធំជាច្រើនចាប់អារម្មណ៍គេហើយតម្លៃក៏កើនឡើងខ្ពស់ផងដែរ ។

តោះសូមអញ្ជើញទស្សនាការញាក់បាល់ ការបញ្ជូនបាល់រួមទាំងការស៊ុត Free Kick ដ៏ល្អរបស់គេទាំងអស់គ្នា ៖

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • ស្គាល់​កីឡាករ​រូប​នេះ​អត់​ ឥឡូវ​គេ​ក្លាយ​ជា​គោល​ដៅ​ Real Madrid និង​ Barcelona ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: