“រមួលក្រពើ” – យល់ដឹងពី វិធីបង្ការ និង​បន្ថយការឈឺចាប់

មនុស្ស​ជា​ច្រើន​រមែងជួបបញ្ហា​ រមួល​យ៉ាងខ្លាំង នាំ​ឲ្យ​ឈឺ​ចាប់​ លើសាច់ដុំ ពិសេស​នៅ​តំបន់​​កំភួន​ជើង​។ តើលោកអ្នកដឹងអ្វីខ្លះពី ការ​រមួល​សាច់ដុំ បែបនេះ? ពេលកើតមានម្ដងៗ​ តើ​លោកអ្នក​ធ្វើ​យ៉ាងដូចម្ដេចដើម្បី​បន្ធូរបន្ថយការឈឺចាប់?

រមួលក្រពើ ឬរមួលសាច់ដុំ គឺជា​អាការៈ​ឡើងរឹងយ៉ាងឆាប់រហ័សនៃសាច់ដុំដែលអាចកើតឡើង បានក្នុងពេលលេងកីឡា ក្នុងពេលហាត់ប្រាណ ឬសូម្បីតែក្នុងពេលគេងលក់។ អ្នកជំនាញបានណែនាំវិធី បង្ការ និងបន្ថយពេលកើតរមួលសាច់ដុំដូចខាងក្រោម៖

  • ឈប់ធ្វើកិច្ចការដែលកំពុងធ្វើនោះភ្លាមពេលមាន​ការ​រ​មួល រួចពន្យឺតសាច់ដុំ ឬម៉ាស្សាតិចៗ
  • ប្រើទឹកក្តៅស្អំ ពេលកើតរមួលសាច់ដុំ និងប្រើទឹកកកស្អំ ដើម្បីបន្ថយការឈឺចាប់នៅពេលបាត់ការ រមួល
  • ទទួលទានទឹក ឬភេសជ្ជៈជំនួយការបាត់បង់ជាតិខនិជ
  • គួរចៀសវាងការហាត់ប្រាណខ្លាំងក្លាពេក
  • គួរមានការបន្ធូភាពតានតឹងសាច់ដុំជាប្រចាំ៕

ដោយ៖ NEA
ប្រភព៖ TOPSANTE

  • “រមួលក្រពើ” – យល់ដឹងពី វិធីបង្ការ និង​បន្ថយការឈឺចាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: