Chelsea បើក​ការ​ប្រជែង​ទិញ​ខ្សែ​ប្រយុទ្ធ​ Inter Milan មួយ​រូប​ជាមួយ​ Arsenal

ក្លឹប Chelsea បានបញ្ចប់ការប៉ុនប៉ងការទិញខ្សែប្រយុទ្ធរបស់ក្លឹប Everton គឺកីឡាករ Romelu Lukaku ហើយពីការដេញថ្លៃមិនជោគជ័យ យ៉ាងណាថ្មីៗនេះក្លឹប Chelsea បានបង្ហើបឲ្យដឹងថាពួកគេមានគម្រោងដេញថ្លៃទៅលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Inter Milan គឺកីឡាករ Mauro Icardi ។

យ៉ាងណាបច្ចុប្បន្នកីឡាករ Icardi ត្រូវបានគេដឹងថាជាក្លឹប Arsenal បានព្យាយាមដេញថ្លៃមួយរយៈមកហើយតែហាក់មិនទាន់បានលទ្ធផល ហើយពេលនេះស្រាប់តែក្លឹប Chelsea ចាប់ផ្ដើមធ្វើការប្រកួតប្រជែងថែមទៀតដែលអាចកាន់តែឧបសគ្គសម្រាប់ Arsenal ព្រោះតម្លៃកីឡាករនឹងកាន់តែខ្ពស់ ។

សូមបញ្ជាក់ថាខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ២៣ឆ្នាំរូបនេះបានក្លាយជាខ្សែប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍២រដូវកាលចុងក្រោយនេះព្រោះក្នុងការបង្ហាញខ្លួនចំនួន៧៨គេអាចស៊ុតបញ្ចូលទីបានសម្រេចដល់ចំនួន៤៣គ្រាប់ដែលនេះជាស្ថិតិដ៏ល្អមួយ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea បើក​ការ​ប្រជែង​ទិញ​ខ្សែ​ប្រយុទ្ធ​ Inter Milan មួយ​រូប​ជាមួយ​ Arsenal已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: