តើ​អ្នក​ដឹង​ទេ​ថា​ ៨០%នៃ​ជំងឺ​រ៉ាំរ៉ៃ​មាន​ប្រភព​មក​ពី​មាត់​អ្នក​ដែរ​ឬទេ?

មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា​តើ​សុខភាព​មាត់​ធ្មេញ​របស់​ពួក​គេ​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​របស់​ពួក​គេនោះទេ។៨០%នៃ​ជំងឺ​រ៉ាំរ៉ៃ​គឺ​កើត​ឡើង​ពី​ក្នុង​មាត់​ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ធ្វើ​ការ​សម្អាត​តាម​បែប​ធម្មជាតិ​ជា​ប្រចាំថ្ងៃ។

លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​ជំងឺ​អញ្ចាញ​ធ្មេញ ដង្កូវ​ស៊ី​​ធ្មេញ ខ្យល់​ដង្ហើម​មិនល្អ បញ្ហា​រំលាយ​អាហារ​និង​សូម្បី​តែ​ជំងឺ​បេះដូង​និង​ជំងឺ​ទឹកនោម​ផ្អែម​តែង​តែ​បង្ហាញ​ពី​អតុល្យភាព​គីមី​ជីវៈ​នៅ​ក្នុង​មាត់​និង​នៅ​ក្នុង​រាងកាយ​របស់​អ្នក។

ការ​សិក្សា​ជា​ច្រើន​បាន​ផ្សារ​ភ្ជាប់​ជំងឺ​មាត់​ធ្មេញ​ទៅ​នឹង​ជំងឺរ៉ាំរ៉ៃ។ ជំងឺ​អញ្ចាញ​ធ្មេញ​និង​ជំងឺ​មាត់​ធ្មេញ​ផ្សេងទៀត​បង្កើត​ការ​រលាក​រ៉ាំរ៉ៃ​ថ្នាក់​ទាប​ក្នុង​ខ្លួន​របស់​អ្នក​តែ​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ យោង​តាម​លោក​វេជ្ជបណ្ឌិត Curatola​ បាន​មាន​ប្រសាសន៍​ថា “ការ​រលាក​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព និង​ ជះ​ផល​អាក្រក់​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​សរីរាង្គ​ធំ​ណា​មួយ ពី​ត្រឹម​ជំងឺ​ភ្លេចភ្លាំង​បាត់​ការ​ចងចាំ​ទៅ​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺ​បេះដូង​និង​ជំងឺ​ទឹក​នោម​ផ្អែម” ។ ដូច្នេះ​ដំណោះ​ស្រាយ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​គឺ​ជា​ជំហាន​ដ៏​សំខាន់​ហើយ​វា​ចាប់​ផ្តើម​ជាមួយ​នឹង​របប​អាហារ​របស់​អ្នក។

(សូមរង់ចាំតាមដានពីវិធីថែរក្សាសុខភាពមាត់ធ្មេញបែបធម្មជាតិនៅថ្ងៃស្អែក)

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ livingtraditionally

  • តើ​អ្នក​ដឹង​ទេ​ថា​ ៨០%នៃ​ជំងឺ​រ៉ាំរ៉ៃ​មាន​ប្រភព​មក​ពី​មាត់​អ្នក​ដែរ​ឬទេ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: