កាល​ពី​មុន​តម្លៃ​ត្រឹម​១២​លាន​ផោន​ Full Ham អត់​ទិញ​រូប​គេ​ផង​តែ​ឥឡូវ​តម្លៃ​គេ​ឡើង​កប់​តែ​ម្ដង​

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Antoine Griezmann កំពុងក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ខណៈរូបគេកំពុងបានបង្ហាញទម្រង់យ៉ាងល្អក្នុងព្រឹត្តិការណ៍ Euro 2016ដោយបច្ចុប្បន្នគេស៊ុតបញ្ចូលទីបាន៦គ្រាប់ហើយក្នុងការបង្ហាញខ្លួន៦លើកកន្លងមក ។

ដោយឡែកថ្មីៗនេះព័ត៌មានជាច្រើនបានចុះផ្សាយរឿងដ៏សោកស្ដាយដែលក្លឹប Full Ham បានសម្រេចចិត្តខុសដោយបានបោះបង់ការទិញ Griezmann ។ ដោយប្រភពពីសារព័ត៌មានទាំងបានបញ្ជាក់ថាកាលពីឆ្នាំ២០១៤ក្លឹប Full Ham បានធ្វើការចចារដើម្បីទិញកីឡាករ Griezmann ពីក្លឹប Rea Sociedad ។

តែយ៉ាងណាពេលនោះក្លឹប Real Socidad បានទាមទារតម្លៃប្រមាណជា១២លានផោនចំពោះខ្សែប្រយុទ្ធរូបនេះ តែទីបំផុតក្លឹប Full Ham ក៏បានបោះបង់ការព្យាយាមទិញ Griezmann ហើយបែរជាយកលុយ១២លានផោនទៅទិញខ្សែប្រយុទ្ធមកពីក្លឹប Olympiacos គឺកីឡាករ Kostas Mitroglou ទៅវិញ ។

ក្រោយមកក្លឹប At Madrid ក៏បានចូលចចារទិញ Griezmann ពីក្លឹប Real Sociedad ហើយទីបំផុតក្លឹប At Madrid ក៏ទិញបានរូបគេក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោន ។ ហើយក្នុងការស្នាក់នៅ២រដូវកាលជាមួយ At Madrid កីឡាករ Griezmann ក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបដោយគេបានស៊ុតបញ្ចូលទី៥៧គ្រាប់ក្នុងការបង្ហាញខ្លួន១០៧ប្រកួតឲ្យក្លឹប AT Madrid ។ ស្របនឹងជ័យជំនះជាមួយ At Madrid ផងនឹងជម្រើសជាតិផងគេជឿថាខ្សែប្រយុទ្ធរូបនេះអាចមានតម្លៃខ្លួនយ៉ាងហោចណាស់ក៏៨០លានអឺរ៉ូ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កាល​ពី​មុន​តម្លៃ​ត្រឹម​១២​លាន​ផោន​ Full Ham អត់​ទិញ​រូប​គេ​ផង​តែ​ឥឡូវ​តម្លៃ​គេ​ឡើង​កប់​តែ​ម្ដង​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: