ដឹង​អត់​សម្រាប់​រដូវ​កាល​នេះ​តើ​ MSN ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​ហើយ​ ? ចុះ​ពួក​គេ​ភ្លាត់​គ្រាប់​បាល់​ប៉េណាល់​ទី​ប៉ុន្មាន​គ្រាប់​ដែរ​ ?

MSN គឺ​ជា​រហស្សនាម​ដែល​បង្កើត​ពី​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ទាំង​៣​របស់​ក្លឹប​ Barcelona ដែល​ក្នុង​នោះ​មាន​ Messi , Suarez និង​ Neymar ។

ហើយ​សម្រាប់​រដូវ​កាល​នេះ​ MSN កំពុង​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​គិត​ដល់​ពេល​នេះ​ពួក​គេ​អាច​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន​១០៣​គ្រាប់​ហើយ​ក្នុង​នោះ​កីឡាករ​ Suarez ស៊ុត​បញ្ចូល​ទី​៤២​គ្រាប់​ ( ក្នុង​ការ​បង្ហាញ​ខ្លួន​៤១​ប្រកួត​ ) ខណៈ​ Messi ស៊ុត​បញ្ចូល​ទី​ចំនួន​៣៦​គ្រាប់​ ( ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​ប្រកួត​ ) ដោយ​ឡែក​ Neymar ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ ( ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៣៦​ប្រកួត​ ) ។

តែ​យ៉ាង​ណា​ថ្វី​ត្បិត​តែ​ពួក​គេ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​មែន​តែ​នៅ​រដូវ​កាល​នេះពួក​គេ​ក៏​ភ្លាត់​បាល់​ប៉េណាល់​ច្រើន​ណាស់​ដែរ​គឺ​ចំនួន​១០​លើក​ឯណោះ​ ។ ដោយ​ក្នុង​នោះ​ Messi នឹង​ Neymar ស៊ុត​ប៉េណាល់​ទី​អត់​ចូល​៤​លើក​ដូច​គ្នា​ ខណៈ​ Suarez ស៊ុត​អត់​ចូល​២​លើក​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​អត់​សម្រាប់​រដូវ​កាល​នេះ​តើ​ MSN ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​ហើយ​ ? ចុះ​ពួក​គេ​ភ្លាត់​គ្រាប់​បាល់​ប៉េណាល់​ទី​ប៉ុន្មាន​គ្រាប់​ដែរ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: