សកម្មភាព កម្សាន្ត​ ១០​យ៉ាង​ ដែល​ប្លែក​ពី​គេ​របស់​សហគ្រិន និង​ CEO ​ជោគជ័យ​

អ្នកប្រហែលជាចង់ដឹងថា តើសហគ្រិន និង CEO ដែលមានភាពជោគជ័យនៅក្នុងការងារមុខជំនួញរបស់ខ្លួនចូលចិត្តធ្វើអ្វីជាសកម្មភាពកម្សាន្តនៅពេលទំនេរ ដែលធ្វើអាចឲ្យពួកគេរីករាយហើយនៅតែមានភាពស្វាហាប់ក្នុងការងារ និងមានសុខភាពល្អទាំងផ្នែកចិត្តគំនិត និងរាងកាយ។ ខាងក្រោមនេះ ជាសកម្មភាពកម្សាន្តទាំង១០របស់សហគ្រិន និងនាយកប្រតិបត្តិ CEO ដែលជោគជ័យ ៖

១. ប្រកួតនៅក្នុងការប្រណាំងចម្ងាយឆ្ងាយ

សហគ្រិនជាច្រើនចូលចិត្តចូលរួមប្រកួតនៅក្នុងការប្រណាំងដែលមានចម្ងាយឆ្ងាយ ដែលអាចជាការប្រណាំងហែលទឹកចម្ងាយឆ្ងាយ ការរត់ប្រណាំងចម្ងាយឆ្ងាយ និងការប្រណាំងកង់ចម្ងាយឆ្ងាយជាដើម។

២. ជិះម៉ូតូ

ក្រៅពីសកម្មភាពកម្សាន្តផ្សេងៗ សហគ្រិន និងCEO ខ្លះចូលចិត្តចំណាយពេលជិះម៉ូតូកម្សាន្ត។

៣. Mix បទភ្លេង

មានសហគ្រិនមួយចំនួនចូលចិត្ត Mix បទភ្លេងដើម្បីបង្កើតនូវបទភ្លេងថ្មីៗសម្រាប់ខ្លួនឯង។

៤. ហោះហើរ

CEO និងសហគ្រិនខ្លះចូលចិត្តហោះហើរទៅកាន់កន្លែងនានាដែលខ្លួនចង់ទៅ ហើយមានសហគ្រិនខ្លះថែមទាំងមាននូវប័ណ្ណបើកបរយន្តហោះថែមទៀត។

៥. ឡើងជញ្ជាំងថ្ម

មានសហគ្រិនខ្លះ ចូលចិត្តឡើងជញ្ជាំងថ្ម ហើយជាការពិតណាស់ដែលសកម្មភាពកីឡាមួយនេះ ធ្វើឲ្យរាងកាយមានភាពរឹងមាំច្រើន ព្រមទាំងបង្កើតភាពតស៊ូខ្លាំង។

៦. ចាក់ត្រី

សហគ្រិនមួយចំនួនទៀត ចំណាយពេលទំនេរកម្សាន្តដោយការចាក់ត្រីនឹងលំពែង ឬប្រដាប់ចាក់ត្រីផ្សេងទៀត ព្រមទាំងអានពីវិធីក្នុងការចាក់ត្រីឲ្យបានផងដែរ ដែលសកម្មភាពកម្សាន្តមួយនេះជួយបង្កើតភាពអត់ធ្មត់ខ្លាំងក្នុងកិច្ចការងារ។

៧. លោតទម្លាក់ពីយន្តហោះដោយប្រើឆត្រយោង (Skydiving)

CEO និងសហគ្រិនខ្លះ ចូលចិត្តប្រភេទសកម្មភាពកម្សាន្តដែលមានគ្រោះថ្នាក់បែបនេះ ដែលវាឆ្លុះបញ្ចាំងពីភាពចូលចិត្តប្រថុយនឹងគ្រោះថ្នាក់របស់ពួកគេ។

៨. ជិះស្គី

សហគ្រិនមួយចំនួនចូលចិត្តចំណាយពេលកម្សាន្តដោយការជិះស្គី នៅកន្លែងដែលស្អាតៗ។

៩. ហាត់សិល្បៈប្រយុទ្ធ

សហគ្រិនខ្លះចូលចិត្តរំសាយភាពតានតឹងរបស់ខ្លួន ដោយការហាត់នូវសិល្បៈប្រយុទ្ធការពារខ្លួន ដូចជា ហាត់ប្រដាល់ ហាត់លើកទម្ងន់ ហាត់លោតខ្សែពួរ ហាត់ការពារទៅមុខ ជាដើម។

១០. សមាធិ

សហគ្រិនមួយចំនួន ធ្វើលំហាត់ចិត្តរបស់ខ្លួន ដោយការធ្វើសមាធិ ដើម្បីធ្វើឲ្យចិត្តល្អរឹងមាំ និងស្រស់ថ្លា ព្រមទាំងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។

សកម្មភាពកម្សាន្តរបស់សហគ្រិន និងCEO ដូចដែលបានលើកឡើងខាងលើ ពិតជាជួយពង្រឹងនូវរូបរាងកាយ និងចិត្ត ហើយថែមទាំងបង្កប់នូវការអប់រំទាក់ទងនឹងភាពតស៊ូ អត់ធ្មត់ ការប្រថុយប្រថាន និងចំណុចផ្សេងទៀតដែលទាក់ទងនឹងការងារមុខជំនួញផងដែរ។

ប្រែសម្រួល៖ Sophany
ប្រភព៖ Business Insider

  • សកម្មភាព កម្សាន្ត​ ១០​យ៉ាង​ ដែល​ប្លែក​ពី​គេ​របស់​សហគ្រិន និង​ CEO ​ជោគជ័យ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: