ស្ងាត់​ៗ​Apple ប្រកាស​ចេញ​MacBook ស៊េរី​ថ្មី​២០១៦​យប់​មិញ

កាលពីយប់មិញApple បានបញ្ចេញMacBook ស៊េរីថ្មីរបស់ខ្លួន ដែលគួរអោយភ្ញាក់ផ្អើលមែនទែន។ MacBook ថ្មីនេះមានទំហំ12 អ៊ីញ ដែលបំពាក់មកជាមួយនឹងបន្ទះឈីប Intel ជំនាន់ទី៦ និងមានល្បឿន3.1 GHz។

អ្វីដែលគួរអោយសោកស្ដាយនោះApple មិនបានឌីស្សាញរូបរាងថ្មីអោយខុសប្លែកពីម៉ូដែលឆ្នាំ២០១៥ឡើយ ក្រៅពីបន្ថែមពណ៌ផ្កាឈូកមាសដូចទៅនឹងiPad និងiPhone នោះ។ទោះជាយ៉ាងណាApple ផ្ទាល់បានអះអាងថាMacBook ថ្មីនេះមានដំណើរការប្រសើរជាងមុន25 ភាគរយចំណែកថ្មកាន់បានយូរជាងមុនរហូតដល់១០ទៅ១១ម៉ោង ហើយក៏បំពាក់RAM ទំហំ8 GB ផងដែរ។

វាប្រហែលជារឿងល្អមួយសម្រាប់អ្នកដែលកំពុងចង់បានMacBook ស៊េរីថ្មីជាពិសេសពណ៌ផ្កាឈូកមាស គូរជាមួយiPhone 6s ឬiPad Pro ថ្មី។ ប៉ុន្តែវាក៏ធ្វើអោយអ្នកគាំទ្រផលិតផលApple មួយចំនួនខកចិត្តផងដែរ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះApple មិនបានបង្កើតផលិតផលរបស់ខ្លួនអោយទាក់ទាញនិងប្រសើរលើសផលិតផលដទៃនោះទេ ពោលវាគ្រាន់តែUpdate បន្តិចបន្តួចទៅលើស៊េរីចាស់ប៉ុណ្ណោះ៕

Source:

  • ស្ងាត់​ៗ​Apple ប្រកាស​ចេញ​MacBook ស៊េរី​ថ្មី​២០១៦​យប់​មិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: