ក្បួនទាំង១៥ ថែសក់ឲ្យស្អាត

សក់ជាផ្នែកមួយនៃ​សម្រស់​ ដ៏សំខាន់ ហេតុនេះ ខេមបូមេខ សូមនាំ​មកជូនលោកអ្នក នូវ​វីធីសាស្ត្រទាំង​ ១៥ ចំនុច​ដើម្បី​ថែទាំ សក់ ឲ្យ​មាន​សភាព​ល្អប្រសើរ និង​រស់រវើក។

1. ជ្រើស​ប្រើ​សាប៊ូ​កក់សក់​ ដែល​សមស្រប​នឹង​សភាព​សរសៃសក់។ ប្រសិនបើ​សក់​ខ្លាញ់ខ្លាំង ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ប្រើក្រែម​បន្ទន់សក់ ហើយ​គួរ​ប្រើ​សាប៊ូកក់សក់ ដែលមានរូបមន្ត​ស្រាល​ស្រទន់​ សម្រាប់កុមារ ទើបជាការប្រសើរ។

2. ក្រោយពេលហែលទឹក ឬ​លេងទឹកសមុទ្រ​រួច គួរ​ប្រើសាប៊ូកក់សក់ ដែលអាចកម្ចាត់​សារធាតុ​ក្លរីន​ ឬ​ប្រើប្រភេទសាប៊ូកក់សក់ ដែល​អាចបំប៉ន​ចូលទៅស្រទាប់​ជ្រៅ​នៅសក់ បន្ទាប់ពី​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​រយៈពេលយូរ​ ដើម្បី​ការពារ​កុំឲ្យ​សក់ខូច។

3. ចៀសវាង​ការ​អ៊ុត​ ឬ​លាបពណ៌សក់ ក្នុងពេលតែមួយ​ ត្រូវធ្វើឃ្លាតគ្នាយ៉ាងហោចណាស់​២ខែ។

4. ប្រើកន្សែងពោះគោ​ ផ្តិតយក​ជាតិទឹកចេញ​ពី​សរសៃសក់ ជំនួស​ការ​ផ្លុំសក់ជាប្រចាំ។

5. អប់ និង​បំប៉នសក់ ដោយ​ក្រែមបន្ទន់សក់​ប្រភេទខាប់ ឲ្យ​បាន​ម្ដង ក្នុងមួយខែ ដើម្បី​ឲ្យ​សក់ទន់​រលោងស្អាត។

6. កង្វះជីវជាតិ​អាហារមួយចំនួន​ និង​អារម្មណ៍តានតឹង​ជាមូលហេតុ​ធ្វើឲ្យ​សក់ជ្រុះ​ បាន​យ៉ាងងាយ។

7. បើចង់ឲ្យ​សក់ក្រាស់​ ទន់ល្អ គួរ​ប្រើ​ប្រដាប់មូរសក់​ ជំនួសការអ៊ុតសក់។

8. ការសិតសក់​ប្រមាណ​ ៥០ ទៅ​ ១០០ ដង ក្នុងមួយថ្ងៃ​ អាចជួយ​ជម្រុញ​ស្បែកក្បាលបាន​។

9. ប្រសិនបើ​សក់មិនគគ្រិចខ្លាំង​ទេនោះ មិនចាំបាច់​កក់សក់​រាល់ថ្ងៃនោះ​ទេ។

10. នៅពេលគេងហាលថ្ងៃ​ នៅ​មាត់សមុទ្រ ត្រូវលាបក្រែម​បន្ទន់សក់ បន្តិចបន្តួច ឲ្យ​សព្វ​សរសៃសក់​ ដើម្បី​បំប៉នសក់ និង​ការពារ​សក់ខូច។

11. កក់សក់​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ ឲ្យ​បាន​២ដង ក្នុងមួយសប្តាហ៍។

12. ប្រសិន​បើសក់ខ្លាញ់ខ្លាំង​ អ្នកអាចបំពោក​សក់​ជាមួយ​នឹងប្រេងអូលីវ ឲ្យ​បាន​ម្ដង​ ក្នុង​មួយ​សប្ដាហ៍ ដោយម្ដងៗ​១៥នាទី។

13. ប្រសិនបើ​សក់ខ្លាញ់​ខ្លាំង​ អ្នកអាចប្រើ​ក្រូចសើច កក់សក់ បន្ទាប់ពី​កក់សក់​ដោយ​ប្រើ​សាប៊ូ​កក់​សក់ធម្មតា។

14. ព្យាយាម​ទទួលទាន​ថ្លើមសត្វ សណ្ដែក​ខ្មៅ ល្ងខ្មៅ និង​តៅហ៊ូ ដើម្បី​បំប៉ន​ឬសក់ឲ្យរឹងមាំ។

15. សម្រាប់អ្នក​ដែល​មានសក់វែង គួរ​កាត់​ចុង​សក់ចោល រាល់១០ថ្ងៃម្ដង ដើម្បី​កាត់បន្ថយសក់​បែកចុង។

ដោយ៖ NEA
ប្រភព៖ 7beautytips