អត្ថប្រយោជន៍​ជា​ច្រើន​បន្ទាប់​ពី​បាន​ទទួល​ទាន​សណ្ដែកបណ្ដុះ​ដែល​អ្នក​មិន​ទាន់​បាន​ដឹង!

សណ្ដែក​បណ្ដុះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​បណ្ដុំ​ដោយ​គ្រាប់​សណ្ដែក​បាយ។ហើយ​ត្រូវ​បាន​ដាក់​បណ្ដុំ​នៅ​ក្នុង​ក្អមប្រអប់ឬវត្ថុផ្សេងទៀតដែលអាចធ្វើទៅបាននិង​អស់​រយៈពេល​3​ទៅ​4​និង​ទទួល​បាន​ផល។សណ្ដែកបណ្ដុះ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ជា​បន្លែ​ផ្សំ​និង​មុខ​ម្ហូប​បាន​ជា​ច្រើន​មុខ​តាម​តម្រូវ​ការ​និង​ចំណង់​ចំណូល​ចិត្ត។ហើយ​មិន​ត្រឹម​តែ​ជា​បន្លែ​ផ្សំ វា​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដែល​ជួយ​ឲ្យ​មាន​ភាព​រឹង​មាំ​និង​ប្រឆាំង​ជា​មួយ​ជំងឺ​ផង​ដែរ​។ដូច្នេះ​សណ្ដែកបណ្ដុះ​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ខាង​ក្រោម៖

-មាន​ផ្ទុក​ដោយ​ជាតិ​សរសៃ​ដែល​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរ​ការ​ល្អ
-អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​និង​កាត់​បន្ថយ​នូវ​កូឡេស្តេរ៉ុល​ក្នុង​សរសៃ​ឈាម
-ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ
-ជាតិ​ដែក​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​នៃ​រាងកាយ​ប្រឆាំង​ជំងឺ​ឱកាស​និយម
-សម្បូរ​ដោយ​សារធាតុ​រ៉ែ​ដែល​ជួយ​រក្សា​ស្ថេរ​ភាព​នៃ​ខួរក្បាល​ឲ្យ​ដំណើរ​ការ​ប្រក្រតី

-ជួយ​បង្កើន​អ័រម៉ូន​សម្រាប់​ផ្គត់ផ្គង់​រាង​កាយ​ឲ្យ​មាន​ភាព​រឹងមាំ​និង​សុខភាព​ល្អ
-ផ្ទុក​ដោយ​វីតាមីន​K​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ជួយ​ឲ្យ​មុខ​របួស​ឆាប់​កក​ឈាម
-វីតាមីន​C​បាន​ជួយ​ប្រឆាំង​និង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺ​មហារីក
-វីតាមីន​B​ដែល​បាន​ជួយ​បង្កើន​ការ​ចង់​ចាំ​របស់​ខួរ​ក្បាល​និង​ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម
-វីតាមីន​E ​បាន​ជួយ​ប្រឆាំង​ជា​មួយ​អុកស៊ីតកម្ម​និង​ការពារ​កាំ​រស្មី​UV​ដែល​ធ្វើ​ឲ្យ​ខូច​កោសិកា​ស្បែ
-ជាតិ​ប្រូតេអ៊ីន​ដែល​មាន​មុខ​ងារ​ផ្ដល់​កម្លាំង​និង​ជួយ​ពង្រឹង​សាច់​ដុំ​ឲ្យ​រឹងមាំ
-ជួយ​ការពារ​និង​ព្យាបាល​ស្បែក​ឲ្យ​មាន​សំណើម​ហើយ​ស្រស់​ស្អាត

អត្ថបទ ៖ Mr.Samrach

  • អត្ថប្រយោជន៍​ជា​ច្រើន​បន្ទាប់​ពី​បាន​ទទួល​ទាន​សណ្ដែកបណ្ដុះ​ដែល​អ្នក​មិន​ទាន់​បាន​ដឹង!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: