មហាសេដ្ឋី ទំនើង​ចាប់​តារា​សិច​មាន​អាយុ ១៨ ឆ្នាំ​ បោះ​ចូល​ទៅ​ក្នុង​អាងហែលទឹក មើល​ទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច

បែកធ្លាយ​វីដេអូ​នៅ​លើ​គេហទំព័រ​ LiveLeak ដែល​បាន​បង្ហាញ​ពី​ មហាសេដ្ឋី​ម្នាក់​ជា​អ្នក​លេងល្បែង​ទំនើង ​មាន​ឈ្មោះ​ថា Dan Bilzerian។ ដោយ​គាត់​បាន​ចាប់​តារា​អាសអាភាស ​មាន​អាយុ ១៨ ឆ្នាំ​ បោះ​ចូល​ទៅ​ក្នុង​អាងហែលទឹក​ក្នុង​ផ្ទះ​របស់​គាត់​ ខណៈ​ដែល​រូប​នាង​មិន​មាន​ស្លៀក​សម្លៀកបំពាក់ ដែល​មើល​យើងមើលទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច​។

មហាសេដ្ឋី​ Bilzerian គឺ​មាន​ភាព​ល្បីល្បាញ​នៃ​ការ​បង្ហោះ​រូបភាព​ក្នុង Instagram ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​រស់​នៅ​បែប​មនុស្ស​ឃោរឃៅ​។​

ទន្ទឹម​នឹង​នោះ​ផង​ដែរ​ ​​តារា​អាសអាភាសមាន​ឈ្មោះ​ថា Janice Griffith​ ដែល​មានអាយុ​ ១៨ ឆ្នាំ​ វិញ​បាន​ចូល​រួម​ក្នុងការ​លេង​​ជាមួយ​​លោក Dan Bilzerian “មាន​ន័យ​ថា​នាង​សុខចិត្ត​ឲ្យ​លោក Dan Bilzerian ចាប់​បោះ​ចូល​ទៅ​ក្នុង​អាងហែលទឹក”​។ ខណៈ​ដែល​មហាសេដ្ឋី​ Dan Bilzerian ចាប់​នាង​បោះនោះ បាន​ធ្វើឲ្យ​មាន​ឧប្បត្តិ​ហេតុ​កើត​ឡើង​លើ​តារា​អាសអាភាស Janice Griffith គឺ​បោះ​នាង​មិន​ផុត​ពី​មាត់​អាង​ទឹក ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​នាង​បាក់​ជើងម្ខាង។

បើ​ទោះ​បី​ជា​នាង​បាក់​ជើង​ម្ខាង​ក៏​ដោយ គឺនាង​គ្រាន់តែ​ចង់​ឲ្យ​លោក Dan Bilzerian សុំ​អភ័យទោស​នាង​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ លោក Dan Bilzerian មិន​បានសុំទោស​នាង​នោះ​ទេ ​ដូច្នេះ​នាង​នឹង​ពិចារណា​ទៅ​លើផ្លូវ​ច្បាប់​វិញ​ម្តង ខណៈ​ដែល​នាង​មាន​របួស​រយៈពេល​ ២​សបា្តហ៍ ដោយ​មិន​អាច​ធ្វើ​ការ​កើត​៕


ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖

  • មហាសេដ្ឋី ទំនើង​ចាប់​តារា​សិច​មាន​អាយុ ១៨ ឆ្នាំ​ បោះ​ចូល​ទៅ​ក្នុង​អាងហែលទឹក មើល​ទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: