Liverpool ចង់​បាន​កីឡាករ​ Adama Traore ពី​ក្លឹប​ Barcelona ដើម្បី​ជំនួស​តំណែង​ Sterling

គ្រូ​បង្វឹក​របស់​ Liverpool លោក​ Brendan Rodgers កំពុង​ស្វែង​រក​កីឡាករ​ថ្មី​មក​ជំនួស​កន្លែង​កីឡាករ​ Sterling ដែល​ផ្លាស់​ទៅ Man City កាល​ពី​៣សប្តាហ៍​មុន​ ។ ហើយ​ពេល​នេះ​លោក​ Rodger កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​អេស្ប៉ាញ​កីឡាករ​ Adama Traore ដែល​កំពុង​លេង​នៅ​ក្លឹប​យុវជន​របស់​ Barcelona ។

យោង​តាម​សារព័ត៌មាន​ Daily Express បាន​បញ្ជាក់​ថា​លោក​ Rodger កំពុង​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប​ Liverpool ឲ្យ​ព្យាយាម​ច​ចារ​ជាមួយ​ក្លឹប​ Barcelona ដើម្បី​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​វ័យ​១៩ឆ្នាំ​រូប​នេះ​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ ។ ក្រៅ​ពី​ Liverpool ក៏​មាន​ក្លឹប​នៅ​ក្រប​ខណ្ឌ​ English Premier League ២ផ្សេង​ទៀត​គឺ​ Man Utd និង Everton ក៏​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​រូប​នេះ​ទៅ​រួម​ក្រុម​ផង​ដែរ​ ។

សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​រដូវ​កាល​មុន​កីឡាករ​ Traore បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣​គ្រាប់​ហើយ​បញ្ជូន​ឲ្យ​ដៃ​គូ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​១៤​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៣៧​ប្រកួត​ឲ្យ​ក្លឹប​យុវជន​របស់​ Barcelona ៕

ប្រភព ៖
ប្រែសម្រួល​ ៖ វិចទ័រ

  • Liverpool ចង់​បាន​កីឡាករ​ Adama Traore ពី​ក្លឹប​ Barcelona ដើម្បី​ជំនួស​តំណែង​ Sterling已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: