អាច​ទេ​ !មួយ​បទ​នេះ​របស់​អ្នក​ស្រី ហែម សុវណ្ណ កាល​នៅ​ក្មេង​ពិត​ជា​អស្ចារ្យ

ហែម​ សុវណ្ណ ​ម្ចាស់​បទ​ សម្ល​កូន​អុក និង បទ​ត្រូវ​ថ្នាំ​មី​អូន​ស្រី ហើយ​ក៏​ជា​អ្នក​ចម្រៀង​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​ច្រៀង​រួម​នឹង​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត។ ថ្មី​ៗ​នេះ​មាន​វីដេអូ​ចម្រៀង​មួយ​បទ​ឆ្លុះ​បញ្ចាំង​ពី​តារាង​ចម្រៀង​ខ្មែរ​ពី​សង្គម​ចាស់​ដែល​គ្រប់​គ្នា​មើល​ហើយ​គិត​ថា​ជា​ អ្នក​ស្រី​ ហែម សុវណ្ណ។

គួរ​រំលឹក​ដែរ​ថា​ ចម្រៀង​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ភាព​ល្បី​ល្បាញ​នោះ ជា​ប្រភេទ​បទ ប្រ៉កកៃ ឡាំលាវ និង​ កន្ទ្រឹម អ្នក​ស្រី ហែម សុវណ្ណ ជា​បេក្ខ​នារី​ដែល​ទទួល​បាន​លេខ​២​ក្នុង​ការ​ប្រកួត​ចម្រៀង​ទូទាំង​ប្រទេស ​សមាជ​ជាតិ​ទី២៦​ក្នុង​ឆ្នាំ១៩៦៨​ក្នុង​ចំណោម​អ្នក​ចម្រៀង​រាប់​ពាន់​ផ្សេង ​ទៀត ដែល​ពេល​នោះ លោក​ពូ ចែម ពុធ និង អ្នក​ស្រី ឃីម សោ​ភ័ណ្ឌ ទទួល​បាន​លេខ​មួយ។

ដោយ៖ ហុង

  • អាច​ទេ​ !មួយ​បទ​នេះ​របស់​អ្នក​ស្រី ហែម សុវណ្ណ កាល​នៅ​ក្មេង​ពិត​ជា​អស្ចារ្យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: