ក្មេង​ស្រី​ហ្វ៊ីលីពីន​ម្នាក់​ទៀត​ហើយ​ដែល​មាន​សំឡេង​មិន​គួរ​ឲ្យ​ជឿ​មិន​ចាញ់​ម្ចាស់​ដើម​ Celine Dion ​ប៉ុន្មាន​ឡើយ !!​

វីដេអូ​នៃ​ការ​ច្រៀង​​របស់​ក្មេង​ស្រី​ហ្វ៊ីលីពីន​ឈ្មោះ​ Giedieក្នុង​បទចម្រៀង​ The Power Of Love ដែល​ជា​បទ​ដើម​របស់​អ្នក​ស្រី​ Celine Dion តារាចម្រៀង​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​​​​ត្រូវ​បាន​គេ​ចែក​ចាយ​ យ៉ាង​ច្រើន និង​នាំ​គ្នា​សរសើរ​មិន​ដាច់​​ពី​សម្លេង​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ​របស់​នាង​​។ គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា​ Giedie មុន​នឹង​បង្កើត​ជា​វីដេអូ Cover ​ពេញ​លេញ​របស់​បទ​ចម្រៀង​នេះ​ នាង​ក៏​ធ្លាប់​យក​បទ​ចម្រៀង​នេះ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ The Voice Kids Philippines កាល​ពី​ឆ្នាំ​​២០១៤ កន្លងទៅ​ផង​ដែរ​ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​គណៈ​កម្មការ​ទាំង​៣​រូប​ថែម​ទៀត​ផង។ តោះ​ទៅ​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា​​​ !!

Giedie ​ក្នុង​កម្មវិធី​ The Voice Kids Philippines កាល​ពី​ឆ្នាំ​​២០១៤

អត្ថបទដោយ ៖ កញ្ញា
ប្រភព ៖ Youtube

  • ក្មេង​ស្រី​ហ្វ៊ីលីពីន​ម្នាក់​ទៀត​ហើយ​ដែល​មាន​សំឡេង​មិន​គួរ​ឲ្យ​ជឿ​មិន​ចាញ់​ម្ចាស់​ដើម​ Celine Dion ​ប៉ុន្មាន​ឡើយ !!​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: