រឿងពិត ដែលអ្នកមិនដែលដឹងអំពី “ការគេង”

ការគេង ជាតម្រូវការរូបសាស្ត្រ ដែលរាល់មនុស្សលោក និងសត្វ ត្រូវការជាចាំបាច់សម្រាប់ជិវិត។ គេងភ្ញាក់ៗ ជារៀងរាល់ថ្ងៃ តើលោកអ្នកបានដឹងអ្វីខ្លះអំពីការគេង?

ពេលនេះ ខេមបូមេក សូមទម្លាយអាថ៌កំបាំងមួយចំនួន ដែលទាក់ទងនឹង ការគេង មកបង្ហាញជូនលោកអ្នក គ្រាន់ជាទុនសម្រាប់ចំណេះដឹងទូទៅ។

១. ក្នុងរយៈពេលមួយយប់ មួយថ្ងៃ អ្នកត្រូវការគេងយ៉ាងហោចណាស់ឲ្យបាន១ភាគ៣នៃថ្ងៃ គឺប្រមាណ ៨ម៉ោង

២. ទម្លាប់ និងរយៈពេលនៃការគេង គឺគិតទាំង ដំណេកយប់ និងដំណេកថ្ងៃ

៣. ការគេងប្រែប្រួលទៅតាមអាយុ៖

  • ទារក ៖ ត្រូវការគេង ២០ម៉ោង / ២៤ម៉ោង
  • មនុស្សពេញវ័យ ៖ ត្រូវការគេង ៨ម៉ោង / ២៤ម៉ោង
  • មនុស្សចាស់ជរា ៖ ត្រូវការគេង ៦ម៉ោង / ២៤ម៉ោង

៤. ពេលគេង រាងកាយយើងមានការប្រែប្រួល ដំណើរការរូបសាស្ត្រដូចជា៖

  • បេះដូងលោតយឺតជាងមុន សម្ពាធឈាមថយចុះ ជីពចរក៏ថយចុះ
  • ចង្វាក់ដង្ហើមថយចុះ
  • ទឹកនោមពីតម្រង់នោមក៏មានការថមថយ
  • កម្លាំងសាច់ដុំក៏ថយចុះ

៥. ពេលដេក គឺយើងកាត់ផ្ដាច់ខ្លួនពីបរិយាកាសខាងក្រៅ ដែលនេះនាំឲ្យយើងដេកបានឆ្អែត

  • វិបត្តិនៃការគេងដែលជួបជាញឹកញាប់គឺ Insomnia អាការៈគេងមិនលក់។ ឯដំណោះស្រាយ គឺការសម្រួលអារម្មណ៍ កុំគិត កុំព្រួយ ច្រើន ឬ ទៅពិគ្រោះជាមួយគ្រូពេទ្យ។

ដោយ៖ NEA
ប្រភព៖ Physiologie

  • រឿងពិត ដែលអ្នកមិនដែលដឹងអំពី “ការគេង”已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: