ញោមមិនខន្តី ញោម ប្រុស-ស្រី ចាក់សម្លាប់គ្នា យ៉ាងសាហាវ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី០៤ តុលា ២០១៦ នេះ ស្ថិតត្រង់ចំណុចក្រុមទី៣៤ ក្នងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីហិង្សាមួយរវាងប្តី-ប្រពន្ធចំណាស់១គូមានជម្លោះនឹងគ្នាយ៉ាងខ្លាំង រហូតឈានដល់យកកាំបិតចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យ ស្ត្រីជាប្រពន្ធស្លាប់ និងប្តីរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដែលហេតុ ការ នេះ គេមិនទាន់ដឹងពីមូលហេតុអ្វីនោះទេ ខណៈក្រុមគ្រូពេទ្យកំពុងព្យាយាមសង្គ្រោះបុរសប្តីសិន ទើបដឹងការពិត ។

មន្ត្រីប៉ូលីសបានអោយដឹងថា កន្លងមក ប្តី-ប្រពន្ធតាយាយនេះ គឺតែងតែឈ្លោះគ្នាជាញឹកញាប់ ភាគច្រើន គឺបង្កឡើងដោយសារយាយរករឿង ។ លុះនៅថ្ងៃកើតហេតុ ខណៈ កូនៗចេញទៅក្រៅអស់ ស្រាប់តែទាំង២នាក់កើតជម្លោះគ្នាខ្លាំង តែមិនដឹងផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ ។រហូតឈានដល់យកកាំបិតចាក់គ្នាទៅវិញទៅ មក បណ្តាលឱ្យស្ត្រីជាប្រពន្ធ ឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ស្លាប់ ដោយនៅដៃមានកាំបិតផង ។ចំណែកប្តីឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ រងរបួសធ្ងន់ធ្លាយចេញពោះវៀន មកក្រៅ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ៕

ញោមមិនខន្តី  ញោម ប្រុស-ស្រី ចាក់សម្លាប់គ្នា យ៉ាងសាហាវ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ ញោមមិនខន្តី  ញោម ប្រុស-ស្រី ចាក់សម្លាប់គ្នា យ៉ាងសាហាវ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ ញោមមិនខន្តី  ញោម ប្រុស-ស្រី ចាក់សម្លាប់គ្នា យ៉ាងសាហាវ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់