មាន​តែ​កីឡាករ​៥​នាក់​នេះ​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ពាន​ FIFA Club World Cup ចំនួន​៣​ដង​ជាមួយ​ Barcelona

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក្លឹប​ Barcelona ទើប​តែ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ FIFA Club World Cup ២០១៥​ ក្រោយ​យក​ឈ្នះ​ដោយ​លទ្ធផល​៣ទល់​នឹង​០​លើ​ក្លឹប​ River Plate ។ ដែល​ការ​ឈ្នះ​ពាន​នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​ FIFA Club World Cup លើក​ទី​៣​ហើយ​សម្រាប់​ក្លឹប​ Barcelona ​ខណៈ​ក្លឹប​មួយ​នេះ​ធ្លាប់​ឈ្នះ​វា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៩​ដោយ​បាន​យក​ឈ្នះ​លើ​ក្លឹប​ Estudiantes និង​លើក​ទី​២​នៅ​ឆ្នាំ​២០១១​ដោយ​បាន​យក​ឈ្នះ​លើ​ក្លឹប​ Santos ។

ដោយ​ឡែក​បើ​គិត​ពី​កីឡាករ​ដែល​ស្នាក់​នៅ​ជាមួយ​ Barcelona ក្រោយ​ឈ្នះ​ពាន​នោះ​ពី​ឆ្នាំ​២០០៩​មក​ដល់​ឆ្នាំ​២០១៥​នេះ​គឺ​នៅ​សល់​តែ​ចំនួន​៥​នាក់​ប៉ុណ្ណោះ​ដែល​ក្នុង​នោះ​មាន​ Lionel Messi , Andrea Iniesta , Sergio Busquets , Dani Alves ,Gerard Pique ។ ហើយ​ពួក​គេ​ទាំង​៥​សុទ្ធ​តែ​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​នេះ​ដូច​គ្នា​ ។

ដោយ​ក្នុង​នោះ​បេក្ខភាព​ដ៏​អស្ចារ្យ​ជាង​គេ​នោះ​គឺ​កីឡាករ​ Lionel Messi ដោយ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ FIFA Club World Cup ទាំង​៣​លើក​ កីឡាករ​ Messi សុទ្ធ​តែ​អាច​ស៊ុត​បញ្ចូល​ទី​ទាំង​អស់​ ។ ដោយ​ Messi ស៊ុត​បាន​មួយ​គ្រាប់​ពេល​ Barcelona យក​ឈ្នះ​២​ទល់​នឹង​១​លើ​ក្លឹប​ Estudiantes ហើយ​ពេល​ Barcelona ឈ្នះ​៤​ទល់​នឹង​០​លើ​ក្លឹប​ Santos កីឡាករ​ Messi ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ ខណៈ​ឆ្នាំ​២០១៥​នេះ​កីឡាករ​ Messi ក៏​ស៊ុត​បាន​មួយ​គ្រាប់​ផង​ដែរ​ពេល Barcelona ឈ្នះ​៣​ទល់​០​លើ​ក្លឹប​ River Plate ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • មាន​តែ​កីឡាករ​៥​នាក់​នេះ​ប៉ុណ្ណោះ​ដែល​ធ្លាប់​ឈ្នះ​ពាន​ FIFA Club World Cup ចំនួន​៣​ដង​ជាមួយ​ Barcelona已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: