ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទិញ​ទំនិញ​នៅ​រដូវ​កាល​បុណ្យ​ណូអែល​នេះ​ទាំង​អស់​គ្នា

ពិធីបុណ្យ​ណូអែល​ គឺ​ជាការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​សន្តិភាព​ និង​ការ​ជម្រះ​ចិត្ត​ឲ្យ​ស្អាត​ បរិសុទ្ធ។ កាល​ពី​មុន​ ពិធី​បុណ្យ​នេះ​គ្រាន់​តែ​ជា​ថ្ងៃ​បុណ្យ​សាសនា និង​ជា​ថ្ងៃ​កិត្តិយស​សម្រាប់​ អ្នក​កាន់​សាសនា​គ្រិស្ត​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​គោរព​សាសនា​ដទៃ​ដូច​ជា សាសនា​អ៊ីស្លាម៉ាបាត​ សាសនា​ជីហ្វ​ និង​សាសនា​ហិណ្ឌូ ក៏​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ​ដែរ។ នៅ​រាល់​ឆ្នាំ​ថ្ងៃ​ទី ២៥ ខែ ធ្នូ គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​គ្រប់​រូប​នៅ​លើ​ពិភពលោក ផ្ដល់​សារៈ​សំខាន់​ ដល់​ប្រវត្តិ​បុណ្យ​ណូអែល​ និង​រួម​គ្នា​ជា​មួយ​អ្នក​ដទៃ​ទៀត ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​។ ទីផ្សារ​អន​ឡាយ​ ក៏​បាន​បង្កើន​ល្បឿន​នៃ​ការ​លក់​ និង​ចាប់​ផ្ដើម​ការ​ដឹក​ជញ្ជូន​ដល់​ផ្ទះ​អតិថិជន​ ដើម្បី​ផ្គាប់​ចិត្ត​អតិថិជន​ឲ្យ​បាន​ច្រើន​ផង​ដែរ​។ នៅ​ឆ្នាំ​នេះ ហាង​លក់​ទំនិញ​ធំ​ៗ​តាម​អនឡាញ​ ដូច​ជា , និង បាន​ចូល​រួម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្ដល់​ភាព​ ងាយ​ស្រួល​ដល់​អតិថិជន​។ អនុញ្ញាត​ឲ្យ​អតិថិជន​អាច​មើល​នូវ​ផលិត​ផល​ និង​តម្លៃ​ពិសេស​របស់​ផលិត​ផល​ នី​មួយៗ​ សម្រាប់​រដូវ​កាល​បុណ្យ​ណូអែល​នេះ​។

នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ​ តែង​មាន​ការ​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​នេះ​ តើ​កាដូ​បុណ្យ​ណូអែល​ មាន​តម្លៃ​អ្វីខ្លះ​?

តម្លៃ​នៃ​កាដូ​បុណ្យ​ណូអែល​
ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទិញ​ទំនិញ​នៅ​រដូវ​កាល​បុណ្យ​ណូអែល​នេះ​ទាំង​អស់​គ្នា
វត្ថុ​មាន​តម្លៃ​ដែល​អ្នក​ជូន​ទៅ​នរ​ណា​ម្នាក់​ ជាមួយ​នឹង​អារម្មណ៍​ដ៏​ពិសេស​របស់​អ្នក​ បាន​ បង្ហាញ​ពី​អត្ថន័យ​នៃ​បុណ្យ​ណូអែល​នេះ​។ បុណ្យ​ណូអែល​បាន​បង្ហាញ​ពី​តម្លៃ​នៃ​កាដូ​តាម​ របៀប​ដូច​ខាង​ក្រោម​៖

-បង្កើន​ក្តី​ស្រលាញ់​ ៖ មនុស្ស​គ្រប់​រូប​រមែង​ចង់​បាន​ការ​ស្រលាញ់​ចូល​ចិត្ត​ពី​អ្នក​ដទៃ​ ជា​ពិសេស​មនុស្ស​ពិសេស​របស់​ខ្លួន​ ដូច​នេះ​ កាដូ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ អាច​ជួយ​ឲ្យ​អ្នក​ចូល​ ទៅ​ដល់​បេះដូង​អ្នក​ជា​ទី​ស្រលាញ់​របស់​អ្នក​ និង​លួង​លោម​អារម្មណ៍​របស់​ពួក​គេ​។ គួរ​បញ្ជាក់​ ថា​ មិន​ត្រឹម​តែ​មនុស្ស​ពេញ​វ័យ​នោះ​ទេ ដែល​អាច​រីករាយ​នឹង​ការ​ជូន​កា​ដូ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្មេង​តូច​ក៏​អាច​រីករាយ​នឹង​ការ​ផ្លាស់​ប្ដូរ​កា​ដូ​គ្នា​នេះ​ផង​ដែរ​។

-ជួយ​សម្រួល​ដល់​អ្នក​ក្រីក្រ​ ៖ ពិធី​បុណ្យ​នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ​កាដូ​រវាង​ អ្នក​មាន​នោះ​ទេ​ សូម្បី​តែ​អ្នក​ក្រីក្រ ក៏​ពួក​គេ​មាន​សិទ្ធិ​សប្បាយ​រីករាយ​ និង​បំភ្លេច​ទុក្ខ​កង្វល់​ របស់​ពួក​គេ​ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ​ផង​ដែរ​។ កាដូ​ទាំង​នេះ​ អាច​មាន​ច្រើន​ប្រភេទ​ចាប់​ពី សំលៀក​បំពាក់​ គ្រឿង​តុបតែង​ រហូត​ដល់​ស្បែក​ជើង​ ឬ​ស្រោម​ជើង​ ដើម្បី​ជួយ​ដល់​ជីវិត​ រស់​នៅ​របស់​មនុស្ស​ក្រីក្រ​ទាំង​នោះ។​

បង្កើត​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន ​៖ អនុស្សាវរីយ៍​ចាស់​ៗ គឺ​ជា​ការ​ចងចាំ​ ដ៏​ល្អ​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ។ ប្រសិន​បើ​ អ្នក​ចំណាយ​ពេល​វេលា​សម្រាប់​បុណ្យ​ ណូអែល​ដោយ​ល្អ​បំផុត​នោះ វា​នឹង​បង្កើត​នូវ​ក្ដី​ស្រលាញ់​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ថ្ងៃ​អនាគត។​ កាដូ​ដែល​អ្នក​ទទួល​បាន​ពី​សាច់​ញាតិ​ ត្រូវ​បាន​រក្សា​ទុក​យ៉ាង​ល្អ​ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ចងចាំ​ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​របស់​អ្នក​។

ជាមួយ​គ្នា​នឹង​ឱកាស​ដ៏​រីករាយ​ក្នុង​ការ​ជូន​កាដូ​គ្នា​ក្នុង​ពេល​បុណ្យ​ណូអែល​ អាច​នឹង​មាន​ មនុស្ស​ជា​ច្រើន​សំរុក​ទៅ​ទិញ​ទំនិញ​នៅ​តាម​ទីផ្សារ​នានា ​ដូច​នេះ​ អ្នក​អាច​ងាក​មក​ទិញ​ទំនិញ​ នៅ​តាម​ផ្សារ​អនឡាញ​វិញ​។

តួនាទី​ដ៏​សំខាន់​របស់​ផ្សារ​អនឡាញ​នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​

ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទិញ​ទំនិញ​នៅ​រដូវ​កាល​បុណ្យ​ណូអែល​នេះ​ទាំង​អស់​គ្នា
-ផ្ដល់​ជូន​នូវ​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ ៖ នៅ​ពេល​ដើរ​ផ្សារ​ទិញ​ទំនិញ​ម្តង​ៗ មនុស្ស​ភាគ​ ច្រើន​ចង់​ទិញ​គ្រប់​ផលិតផល​នៅ​ក្នុង​ផ្សារ​តែ​មួយ​ ក៏​ប៉ុន្តែ​ ហាង​ទំនិញ​កម្រ​នឹង​អាច​ផ្គាប់​ចិត្ត​ អតិថិជន​បែប​នេះ​ណាស់​។ ផ្ទុយ​មក​វិញ​ អ្នក​ទិញ​អាច​ទិញ​ទំនិញ​អនឡាញ​ជា​ច្រើន​ប្រភេទ​ពី ​ហាង​មួយ​ចំនួន​ដូច​ជា ​Amazon និង Kaymu ។

-ផ្ដល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ​ដោយ​មិន​កម្រិត​ ៖ អតិថិជន​តែង​តែ​ចង់​បាន​ការ​បញ្ចុះ​តម្លៃ​។ ផ្សារ​ជា​ច្រើន​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​អាច​ទទួល​បាន​ប្រយោជន៍​ពីរ​ក្នុង​ពេល​តែ​មួយ​ គឺ​ទទួល​បាន​ នូវ​ផលិត​ផល​តម្លៃ​ថោក​ និង​ទំនិញ​ដែល​ខ្លួន​ចង់​បាន​។

-បញ្ជូន​ទំនិញ​ដែល​អាច​ទុក​ចិត្ត​បាន​ដល់​អតិថិជន​ ៖ ការ​ដឹក​ជញ្ជូន​ប្រកប​ដោយ​ សុវត្ថិភាព​ គឺ​សំខាន់​ដើម្បី​ឲ្យ​អតិថិជន​មាន​ភាព​រីករាយ​នឹង​ផលិតផល​។ ហាង​លក់​ទំនិញ​ អនឡាញ​ ត្រូវ​ធានា​ពី​សុវត្ថិភាព​ និង​ភាព​ទៀង​ទាត់​នៃ​ពេល​វេលា​ក្នុង​ការ​ដឹក​ជញ្ជូន​។

ជាមួយ​គ្នា​នេះ​ យើង​សូម​បង្ហាញ​ជូន​នូវ​ផលិត​ផល​ដែល​ល្អ​បំផុត​ក្នុង​ការ​ទិញ​ក្នុង​រដូវ​ កាល​បុណ្យ​ណូអែល​នេះ​

ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទិញ​ទំនិញ​នៅ​រដូវ​កាល​បុណ្យ​ណូអែល​នេះ​ទាំង​អស់​គ្នាក្រៅ​ពី​កាដូ​អ្នក​អាច​ទិញ​របស់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ពី​ផ្សារ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឱកាស​បុណ្យ​ណូអែល​នេះ​ផង​ដែរ​។ របស់​របរ​ទាំង​នោះ​អាច​ជា​ សំលៀក​បំពាក់​ គ្រឿង​អលង្ការ​ ស្បែក​ជើង​ និង​របស់​របរលម្អ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​បូ ទៀន​ បន្ទះ​ភ្លឺ ជា​ដើម។ អ្នក​គ្រាន់​តែ​ត្រៀម​កា​តាប​សម្រាប់​ដាក់​របស់​ដែល​អ្នក​ទិញ​បាន​តែ​ប៉ុណ្ណោះ​៕

  • ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទិញ​ទំនិញ​នៅ​រដូវ​កាល​បុណ្យ​ណូអែល​នេះ​ទាំង​អស់​គ្នា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: