បុគ្គល​ល្បីៗ​ ៥ ដួង​ ​គ្មាន​ចំណាប់​អារម្មណ៍​សោះ​នឹង​​បច្ចេកវិទ្យា

ត្បិត​ថា​បុគ្គល​ល្បីៗ​មួយ​ចំនួន​ធំ​ស្ទើរ​តែ​​មិន​អាច​រស់​បាន​ បើ​គ្មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​ជា​ បណ្ដាញ​សង្គម​ ឬ គ្រឿង​បច្ចេកវិទ្យា​ទំនើបៗ​ក្ដី​ ប៉ុន្តែ​មាន​បុគ្គល​​ល្បីៗ​ចំនួន​ ៥ រូប​ គ្មាន​ចំណាប់​អារម្មណ៍​ទាល់​តែ​សោះ​​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត ឬ គ្រឿង​បច្ចេកវិទ្យា។

 

@ Angelina Jolie

 

បុគ្គល​ល្បីៗ​ ៥ ដួង​ ​គ្មាន​ចំណាប់​អារម្មណ៍​សោះ​នឹង​​បច្ចេកវិទ្យា

 

នៅ​ឆ្នាំ​ ២០១១ អ្នក​ស្រី Angelina Jolie បាន​ផ្ដល់​បទ​សម្ភាសន៍​ទៅ​កាន់​សារព័ត៌មាន​ USA Today អំពី​ការ​​សាក​ល្បង​បើក​វិបសាយ​​លក់​ទំនិញ​ Amazon ជា​លើក​ដំបូង​ ដោយ​​​ពេល​នោះ​គាត់​មាន​​អារម្មណ៍​រំភើប​ជា​ខ្លាំង​ ចំពោះ​ជម្រើស​ដែល​មាន​លើ​វិបសាយ។ មុន​បទ​សម្ភាសន៍​ប៉ុន្មាន​ឆ្នាំ​​តារា​សម្ដែង​រូប​នេះ​ធ្លាប់​បាន​សារភាព​ថា​​ខ្លួន​មិន​ចេះ​បើក​កុំព្យូទ័រ​នោះ​ទេ។​​​​​​​​
​​​
@ Brad Pitt

 

បុគ្គល​ល្បីៗ​ ៥ ដួង​ ​គ្មាន​ចំណាប់​អារម្មណ៍​សោះ​នឹង​​បច្ចេកវិទ្យា

 

តារា​សម្ដែង​ប្រុស​ Brad Pitt ក៏​មិន​ខុស​គ្នា​​ពី​អ្នក​ស្រី Angelina Jolie ប៉ុន្មាន​ដែរ ពោល​គាត់​មិន​ដឹង​ពី​ដំណើរ​ការ​កុំព្យូទ័រ​ឡើយ ហើយ​ក៏​មិន​ចង់​ដឹង​រឿង​ពាក់​ព័ន្ធ​នឹង​កុំព្យូទ័រ​ដែរ។

 

@ Rachel McAdams

 

បុគ្គល​ល្បីៗ​ ៥ ដួង​ ​គ្មាន​ចំណាប់​អារម្មណ៍​សោះ​នឹង​​បច្ចេកវិទ្យា
​​​​
នៅ​ឆ្នាំ​ ២០០៩ តារា​សម្ដែង​ Rachel McAdams ធ្លាប់​ទទួល​ស្គាល់​ថា​ ហាក់​ដូច​បាន​​រស់​នៅ​ក្នុង​សម័យ​កាល​បុរាណ​មួយ​ ដោយ​ស្ដាប់​ព័ត៌មាន​តាម​វិទ្យុ​ គ្មាន​ទូរទស្សន៍។ បច្ចុប្បន្ន​តារា​រូប​នេះ​បាន​តាម​ទាន់​សម័យ​បន្តិច​ ដោយ​បាន​ប្រើ​ប្រាស់​សេវាកម្ម​ទូរទស្សន៍​ Netflix នឹង​គេ។

 

​​​@ Eminem

 

បុគ្គល​ល្បីៗ​ ៥ ដួង​ ​គ្មាន​ចំណាប់​អារម្មណ៍​សោះ​នឹង​​បច្ចេកវិទ្យា

 

កាល​ពី​ឆ្នាំ​ ២០១០ តារា​រ៉េប​ Eminem បាន​លើក​ហេតុផល​ដែល​មិន​ចង់​ស្វែងយល់​ពី​កុំព្យូទ័រ​ថា ៖ “ប្រសិន​បើ​ខ្ញុំ​រៀន​ពី​វា​ ខ្ញុំ​ប្រហែល​ជា​ត្រូវ​អង្គុយ​​សម្លឹង​រាល់​ថ្ងៃ​ពី​ Comment (មតិ) ដែល​គេ​សរសេរ​ពី​ខ្ញុំ​ ហើយ​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្កួត​បាន”។

 

@ Jennifer Lawrence

 

បុគ្គល​ល្បីៗ​ ៥ ដួង​ ​គ្មាន​ចំណាប់​អារម្មណ៍​សោះ​នឹង​​បច្ចេកវិទ្យា

 

កាល​ពី​ឆ្នាំ​ ២០១៤ តារា​ស្រី​ Jennifer Lawrence បាន​ប្រាប់​ដល់​ BBC Radio 1 ថា​​បណ្ដាញ​សង្គម​ និង បច្ចេកវិទ្យា​ធ្វើ​ឲ្យ​នាង​ទាល់​គំនិត។ នាង​លើក​ឡើង​ថា៖ “ខ្ញុំ​មិន​ពូកែ​​ឡើយ​ចំពោះ​រឿង​​ទូរសព្ទ ឬ បច្ចេកវិទ្យា ហេតុនេះ​​ការ​ប្រើ​បណ្ដាញ​ Twitter មិន​សមរម្យ​សម្រាប់​ខ្ញុំ​ឡើយ”។ Jennifer Lawrence បញ្ជាក់​ថា​នឹង​មិន​​ប្រើ​បណ្ដាញ​ Twitter ជា​ដាច់​ខាត៕ ​​​​

 

ចុច​អាន៖ សេដ្ឋី​ចិន​វ័យ​ក្មេង ទិញ Rolls Royce ម្តង ៣០ គ្រឿង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider​