ទាំងនេះ​ជា​រោគសញ្ញា​នៃ​ប្រតិកម្ម​ជាមួយ​ជាតិ​ប្រូតេអ៊ីន ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុន​

    ​ក្នុងសង្គម​សម័យ​ទំនើប​បច្ចុប្បន្ន ប្រតិកម្ម​ជាមួយ​អាហារ​ប្រូតេអ៊ីន​គឺជា​បញ្ហា​គ្រោះថ្នាក់ ដែល​មនុស្ស​ឧស្សាហ៍​ជួប​។ អ្នក​កើត​បញ្ហា​នេះ​អាច​នឹងមាន​ការពិបាក​រំលាយ កើត​ជំងឺ​វង្វេង និង​ជំងឺ​ពោះវៀន​។ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ទាំងនោះ​គឺ​ពពួក​អាហារ​ធ្វើ​ពី​ស្រូវ​សាលី​ដូចជា​នំប៉័ង​ជាដើម​។​

​    ​ខាងក្រោម​នេះ​ជា​រោគសញ្ញា​ប្រតិកម្ម​ជាមួយនឹង​អាហារ​ប្រូតេអ៊ីន ដែល​កើតឡើង​បន្ទាប់ពី​ទទួលទាន​វា​រួច​៖
​    ​- ពិបាក​រំលាយ​អាហារ ដោយមាន​អាកា​រៈ​ឈឺពោះ មាន​ហ្គាស​ក្នុង​ពោះ និង​ហើមពោះ​។​
​    ​- ឈឺ​ឆៀប​ក្នុង​រាងកាយ គ្មាន​តុល្យភាព​ក្នុង​ខ្លួន ពិបាក​ក្នុងការ​ផ្ដុំ​អារម្មណ៍ និង​វិលមុខ​។​
​    ​- មាន​អារម្មណ៍​មិន​ស្ងប់​សុខ ភ្លាមៗ​មួរ​ម៉ៅ ថប់​អារម្មណ៍ និង​ធ្លាក់​ទឹកចិត្ត​។​
​    ​- ហត់​ហួសប្រមាណ អំឡុងពេល​ទទួលទាន​វា សូម្បីតែ​ផ្លូវកាយ​និង​ផ្លូវចិត្ត​ក៏​ហត់​ដែរ​។​
​    ​- របកស្បែក​ក្រហម និង​កើត​ជំងឺ​ស្បែក ឬ​រមាស់​ស្បែក​ភ្លាមៗ​។​
​    ​- ខ្សោយ​និង​ឈឺ​ឆ្អឹង​។​ល​។ ឈឺ​សាច់ដុំ​ក៏​អាចមកពី​ប្រតិកម្ម​ជាមួយនឹង​ប្រូតេអ៊ីន​ដែរ​។​
​    ​- ឈឺក្បាល និង​ឈឺក្បាល​ប្រកាំង​ញឹក​។​
​    ​- ស្បែក​ស្ងួត​ចេញ​ពណ៌​ស ឬ​ក្រហម ដែល​បណ្ដាលឱ្យ​រមាស់​។​
​    ​- រលាក​និង​ឈឺសន្លាក់​។​
​    ​- មាន​អារម្មណ៍​រឹងៗ​នៅ​ម្ដុំ​ថ្ពាល់ ដៃ ភ្លៅ​។ 

​    ​រោគសញ្ញា​ទាំងនេះ​បង្ហាញថា​ក្រពះ​របស់​អ្នក​ត្រូវបាន​កម្ទេច​ដោយសារ​អា​ហារ​ប្រូតេអ៊ីន​៕