សូម្បី​តែ​ Alex Ferguson ក៏​ជឿ​ថា​ Leicester City អាច​នឹង​លើក​ពាន​ Premier League នៅ​រដូវ​កាល​នេះ​ដែរ​

អតីត​អ្នក​ចាត់​ការ​ទូទៅ​ដែល​ធ្លាប់​ឈ្នះ​ពាន​ Premier League ចំនួន​១៣​ដង​ជាមួយ​ក្លឹប​បិសាច​ក្រហម​ Manchester United លោក​ Sir Alex Ferguson បាន​និយាយ​ថា​ក្លឹប​ឈរ​កំពូល​តារាង​បច្ចុប្បន្ន​គឺ​ Liecester City អាច​នឹង​ឈ្នះ​ពាន​ Premier League ដោយ​នៅ​សល់​ត្រឹម​៣​ប្រកួត​ក្នុង​ដៃ ។

ដោយ​នៅ​បទ​សម្ភាសន៍​មួយ​អ្នក​កាសែត​បាន​ចោទ​សួរ​ទៅ​លោក​ Ferguson ថា​តើ​ Liecester City អាច​នឹង​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​របស់​ខ្លួន​បាន​ឬ​ទេ​ ? ។ ឆ្លើយ​តប​នឹង​សំនួរ​លោក​ Ferguson បាន​និយាយ​ថា​ « ពិត​ណាស់​ពួក​គេ​អាច​ ។ ខ្ញុំ​ជឿ​ថា​ពួក​គេ​នឹង​ឈ្នះ​ពាន​ដោយ​សល់​៣​ប្រកួត​ក្នុង​ដៃ​ » ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​ក្លឹប​ Liecester City កំពុង​ឈរ​នៅ​កំពូល​តារាង​ Premier League ដោយ​មាន​៦០​ពិន្ទុ​ខណៈ​ការ​ប្រកួត​របស់​ពួក​នៅ​សល់​៩​ប្រកួត​ ។ ដោយ​ឡែក​ក្លឹប​តាម​ពី​ក្រោយ​គឺ​ Tottenham Hortspur មាន​៥៨​ពិន្ទុ​ ខណៈ​ការ​ប្រកួត​របស់​ពួក​គេ​គឺ នៅ​សល់​៨​ប្រកួត​ទៀត​ប៉ុណ្ណោះ​ ។

ហើយ​ការ​ប្រកួត​៩​ប្រកួត​ចុង​ក្រោយ​នៅ​រដូវកាល​នេះ​គឺ​ Liecester City គឺ​ត្រូវ​ជួប​ជាមួយ​ក្លឹប​ Newcastle , Crystal Palace , Southampton , Sunderland , West Ham , Swansea , Man Utd , Everton នឹង​ Chelsea ។ យ៉ាង​ណា​តាម​ការ​និយាយ​របស់​លោក​ Ferguson គឺ​មាន​ន័យ​ថា​ Liecester City អាច​នឹង​ឈ្នះ​ពាន​ត្រឹម​ការ​ប្រកួត​ជាមួយ​ Swansea ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • សូម្បី​តែ​ Alex Ferguson ក៏​ជឿ​ថា​ Leicester City អាច​នឹង​លើក​ពាន​ Premier League នៅ​រដូវ​កាល​នេះ​ដែរ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: