បុរស​​ម្នាក់​ប្រាប់​ថា​ជា​មិត្តភ័ក្ដិ​របស់​ឪពុក​ម្ដាយ​ក្មេងៗ​ទាំង​នោះ ពួកគេ​ក៏​បើក​​ទ្វា​ឲ្យ​ចូល​ ក្រោយ​មក​រឿង​ដ៏​ភ្ញាក់​ផ្អើល​ក៏​បាន​កើត​ឡើង

ម្ដាយឪពុកតែងតែមានការបារម្ភពីសុវត្ថិភាព របស់កូនៗពួកគេនៅពេលដែលពួកគេមិននៅផ្ទះ ដោយសារខ្លាចកូនរបស់ពួកគេត្រូវចាញ់បោកជនដែលមានគំនិតអាក្រក់ណាម្នាក់។

ដោយសារចង់ដឹងថាកូនៗរបស់ពួកគេអាចការពារខ្លួនពីការចាញ់បោករបស់អ្នកដទៃឬក៏អត់ ដ៏ដូចជាចង់ដាស់តឿនឪពុកម្ដាយគ្រប់រូបមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់កូនៗពួកគេ ឪពុកម្ដាយប៉ុន្មានរូបនេះបានសហការជាមួយនឹងតារា Youtube ដ៏ល្បី Joey Salad ផលិតវីដេអូដែលលួចថតសកម្មភាពកូនៗរបស់ពួកគេ។

Joey បានដើរតួជាបុរសម្នាក់ដែលមកគោះទ្វាររួចប្រាប់ថាជា មិត្តភ័ក្ដិរបស់ឪពុកម្ដាយក្មេងៗទាំងនោះ គ្រាន់តែប្រាប់ប៉ុណ្ណឹងក្មេងៗទាំងនោះក៏បើកទ្វាឲ្យគាត់ចូលភ្លាមទាំងមិនដែលស្គាល់គាត់ពីមុនមកនោះទេ។ គ្រាន់តែចូលទៅដល់ឪពុកម្ដាយរបស់ក្មេងៗទាំងនោះក៏បានដើរចេញមកជាមួយនឹងភាពភ្ញាក់ផ្អើលពីទង្វើរបស់កូនៗពួកគេ ដោយពួកគេបានពន្យល់ណែនាំកូនៗថាឲ្យមានការប្រុងប្រយ័ត្ន មិនត្រូវអនុញ្ញាតិឲ្យមនុស្សមិនស្គាល់មុខចូលមកក្នុងផ្ទះនោះទេ ។

វីដេអូជាការដាស់តឿនទៅដល់ឪពុកម្ដាយគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នចំពោះកូនៗរបស់ពួកគេពីករណីនេះ ព្រោះពីមុនករណីរំលោភ ក៏ដូចជាចាប់ជំរិតមួយចំនួនបានករណីឡើងដោយសារករណីបែបនេះ៕

  • បុរស​​ម្នាក់​ប្រាប់​ថា​ជា​មិត្តភ័ក្ដិ​របស់​ឪពុក​ម្ដាយ​ក្មេងៗ​ទាំង​នោះ ពួកគេ​ក៏​បើក​​ទ្វា​ឲ្យ​ចូល​ ក្រោយ​មក​រឿង​ដ៏​ភ្ញាក់​ផ្អើល​ក៏​បាន​កើត​ឡើង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: