​ក្រៅពី​ឆ្ងាញ់ ញ៉ាំ​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បែបនេះ​!

​ក្រៅពី​ឆ្ងាញ់ ញ៉ាំ​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បែបនេះ​!

​ផ្លែ​ត្របែក​ច្រើន​តែ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​អាស៊ី ប៉ុន្តែ​ដោយសារ​តែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ដូច្នេះ​មនុស្ស​ទូទាំង​ពិភពលោក​យល់ថា​វា​ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​ទៅវិញ​។ ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ​នោះ ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​៖

  • ​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ការ​ញ៉ាំ​ផ្លែ​ត្របែក​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន ហើយក៏​ជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កុំ​ឲ្យ​ឡើង​ខ្ពស់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ស្រាប់​ដែរ​។​
  • ​ប្រយោជន៍​មួយទៀត​នៃ​ការ​ញ៉ាំ​ផ្លែ​ត្របែក​គឺថា វា​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន ព្រម​ទាំង​ជាតិ​ខ្លាញ់​ទៀតផង នៅពេល​ញ៉ាំ​ផ្លែ​ឈើ​នេះ​ជា​ទៀងទាត់​។
  • ​ផ្លែ​ត្របែក​មាន​វីតាមីន A ខ្ពស់ ដូច្នេះ​វា​ពិតជា​ល្អ​ចំពោះ​សុខភាព​ភ្នែក ហើយ​ក៏​ជួយ​កាត់បន្ថយ​ការកើត​ជំងឺ​ភ្នែក Macular Degeneration ភ្នែក​ឡើងបាយ និង​បញ្ហា​ភ្នែក​ផ្សេងៗ​ទៀត​។
  • ​ការសិក្សា​បង្ហាញថា វត្តមាន​របស់​វីតាមីន C, Lycopene និង Quercetin មាន​ប្រសិទ្ធភាព​ក្នុង​ការប្រឆាំង​នឹង​ការលូតលាស់​របស់​កោសិកា​មហារីក​។ ការ​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​ទៀងទាត់​ក៏​ត្រូវបាន​គេ​រកឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​បានដែរ​។
  • ​ផ្លែ​ត្របែក​មាន​ជាតិ​ទង​ដែង​ខ្ពស់ ដែល​អាច​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ជា​ពិសេស​ជួយ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ីត​គ្រប់គ្រង​ការបឺត​ស្រូប​អាហារ និង​ការផលិត​អ័រម៉ូន​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។
  • ​បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​អាការ​ដែល​ល្អ​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​នោះ អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ត្របែក​ទៅ ព្រោះ​ថា​វា​មាន​វីតាមីន B3 និង B6​។ វីតាមីន B3 អាច​ជួយ​ដល់​មុខងារ​ឆ្លាត​វ៉ៃ ព្រមទាំង​បង្កើន​លំហូរ​ឈាម​ក្នុង​ខ្លួន​ទៀត​។ វីតាមីន B6 ជា​ជីវជាតិ​ដ៏​សំខាន់​ក្នុង​ការបំពេញ​មុខងារ​របស់​សរសៃប្រសាទ និង​ខួ​ឍរ​ក្បាល​។ សរុបទៅ ការ​ញ៉ាំ​ត្របែក​ទៀងទាត់​នឹង​ជួយ​សម្រុញ​មុខងារ​ផ្លូវចិត្ត​បាន​យ៉ាង​ល្អ​។
  • ​ដោយសារ​តែ​ត្របែក​មាន​ជាតិ​សរសៃ​ខ្ពស់ ដូច្នេះ​វា​នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​។ វា​ក៏​អាច​ជួយ​ព្យាបាល​ការ​ទល់លាមក និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​បញ្ហា​នៃ​ការរំលាយ​អាហារ​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។