ខៀវ សានសាណា បើក​ភ្លើង​ខៀវ​​សម្រាប់​សារព័ត៌មាន

ពិធី​ការិនី ខៀវ សានសាណា បាន​ប្រកាស​ថា ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​នាង​ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ សៅរ៍ សប្ដាហ៍​នេះ​ នឹង​បើក​ចំហ លែង​មាន​ការ​លាក់បាំង​ព័ត៌មាន​អ្វី​បន្ត​ទៀត​ហើយ។

 

ខៀវ សានសាណា បើក​ភ្លើង​ខៀវ​​សម្រាប់​សារព័ត៌មាន

ខៀវ សានសាណា ធ្វើ​ពិធី​ការិនី​ថ្ងៃ​សន្និសីទកាសែត​រឿង “ចន្ទ្រា”

 

ខៀវ សានសាណា បាន​បន្ត​ថា ដល់​វេលា​ជយមង្គល​នោះ នាង​នឹង​មិន​មាន​អ្វី​ត្រូវ​លាក់បាំង​ដូច​ពី​មុន​ទៀត​ឡើយ។ “ថ្ងៃ​មង្គលការ​បង​ហ្នឹង​ បង​នឹង​ទទួល​គ្រប់​បណ្ដា​សារព័ត៌មាន​ទាំងអស់​ ឲ្យ​ទៅ​ផ្ដិត​យក​ទិដ្ឋភាព​នា​ថ្ងៃ​ពិសេស​នោះ ហើយ​បង​​នឹង​បើក​ចំហ លែង​មាន​រឿង​លាក់លៀម​អី​ទៀត​ដែរ”។

 

អ្នក​ម្ដាយ​កូន​ពីរ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា នាង​ក៏​បាន​ផ្ដាំផ្ញើ​អ្នក​រៀបចំ​កម្មវិធី​ ឲ្យ​ទទួល​គ្រប់​អ្នក​សារព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ល្អ និង​អនុញ្ញាត​ឲ្យ​ផ្ដិត​យក​ទិដ្ឋភាព​ថ្ងៃ​នោះ​តាំងពី​ព្រឹក​រហូត​ដល់​ចប់​កម្មវិធី​តែ​ម្ដង។

 

ពិធី​ការិនី​រាង​តូច​ច្រឡឹង​ខាង​លើ​នឹងដឹក​ស្វាមី​ទី ២ ជន​ជាតិ​អាមេរិក​ឈ្មោះ Seraj Sutton ចូល​រោង​ការ​ថ្ងៃ ៨ ខែ​តុលា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ Le Royal ដោយ​រៀបចំ​តែ​មួយ​ថ្ងៃ​ ទាំង​ហែរ​ជំនូន និង​ទទួល​ភ្ញៀវ​ទាំងអស់​នៅ​ទីនោះ​តែម្ដង៕

 

ចុចអាន៖ធ្លាយ​ព័ត៌មាន ខៀវ សានសាណា រៀបការ​ដើម​ខែ​តុលា

 

អត្ថបទ៖ទ្រី រ៉ាវី