ទារក​បៅ​ទឹកដោះគោ​ម្សៅ​៖ អ្វី​ដែល​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​ដឹង​

ទារក​បៅ​ទឹកដោះគោ​ម្សៅ​៖ អ្វី​ដែល​ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​ដឹង​

​នៅលើ​ទីផ្សារ​ស្រុក​ខ្មែរ​យើង ឃើញថា​មាន​ផលិតផល​ម្សៅ​ទឹកដោះគោ​ច្រើន​ប្រភេទ និង​ច្រើន​ម៉ាក​ខ្លាំងណាស់​។ ប៉ុន្តែ​នៅពេលដែល​យើង​ធ្វើ​ការរៀបចំ និង​ឆុត​បាន​ត្រឹមត្រូវ វា​សុទ្ធតែ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់​របស់​ទារ​ក​ប្រកបដោយ​សុខភាព​ល្អ​ទាំងអស់​។

​ភាគច្រើន​ម្សៅ​ទឹកដោះគោ​ក្មេង​បៅ​គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ទឹកដោះគោ​ផ្ទាល់ ហើយ​វា​ក៏​ស័ក្តិ​សម្រាប់​ទារក​ផងដែរ​។

តើ​គួរ​ឲ្យ​កូន​បៅ​ច្រើន​ប៉ុណ្ណា​ទៅ​?
ចូរ​ឲ្យ​កូនបៅ​ទឹកដោះគោ​ច្រើន​តាមតែ​គេ​ត្រូវការ ជា​ពិសេស​រាល់​ពេល​គេ​បង្ហាញ​នូវ​អា​ការៈឃ្លាន​។ ទារក​អាយុ​ប្រហែល ៦​ខែ ភាគច្រើន​ត្រូវការ​បៅ​ទឹកដោះគោ​រហូតដល់ ១៥០​មី​លី​លីត្រ​ក្នុង​មួយ​គីឡូក្រាម​ទម្ងន់​រាងកាយ​គេ ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ទារក​ខ្លះ​ក៏​ងា​ចនឹង​ត្រូវការ​ច្រើន​ជាង​នេះ និង​ខ្លះ​តិច​ជាង​នេះ​ដែរ ព្រោះថា​ទារក​ម្នាក់ៗ​គឺ​មាន​តម្រូវការ​ខុសៗ​គ្នា​។

អា​ការៈដែល​យើង​ដឹងថា​ក្មេង​បៅ​បាន​ឆ្អែត ឬ​គ្រប់គ្រាន់​មានដូចជា​៖

  • ​នោម​ចាប់ពី ៦​ដង​ឡើងទៅ​ក្នុង​មួយថ្ងៃ​
  • ​ឡើង​ទម្ងន់​ប្រកប​ដោយ​សុខភាព​
  • ​មាន​ភាព​សកម្ម សប្បាយចិត្ត និង​រវៀសរវៃ​

​តើ​ម៉ាក​ម្សៅ​ទឹកដោះគោ​មួយ​ណា​ដែល​ល្អ​បំផុត​សម្រាប់​កូន​ខ្ញុំ​ទៅ​?
​មកដល់​សព្វថ្ងៃនេះ មិនទាន់​មាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា ម៉ូ​ដែល​ម្សៅ​ទឹកដោះគោ​ណា​មួយ​ល្អ​ជាង​មួយ​ណា​នៅឡើយ​ទេ​។ ប៉ុន្តែ​មុន​នឹង​ជ្រើសរើស​ម៉ាក​ម្សៅ​ទឹកដោះគោ​សម្រាប់​កូនបៅ​គួរតែ​ពិចារណា​លើ​ចំណុច​ខាង​ក្រោម​នេះ​សិន​៖

  • ​ជ្រើសរើស​ម្សៅ​ទឹកដោះគោ​ដែល​ផលិត​ចេញពី​ទឹកដោះគោ​
  • ​បើសិនជា​អាច ចូរ​ជ្រើសរើស​ទឹកដោះគោ​ណា​ដែល​មាន​ប្រូតេអ៊ីន​ទាប ព្រោះ​វា​នឹង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការ​ធាត់​ជ្រុល​របស់​កូន​នៅ​ថ្ងៃក្រោយ​បាន​
  • ​ចូរ​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ពិសេស (​គ្មាន​ជាតិ​ឡាក​តូ​ស ឬ Lactose-Free ឬ​ម្សៅ​ទឹកដោះគោ​សណ្តែកសៀង​) បើសិនជា​មាន​ការណែនាំ​ពី​គ្រូពេទ្យ​។​
  • ​ត្រូវ​គិត​អំពី​តម្លៃ និង​លទ្ធភាព​នៃ​ការទិញ​យកមក​ប្រើប្រាស់​រយៈពេល​យូរ​បាន​ឬ​អត់​

​សរុបមក រាល់​ការណែនាំ​ខាងលើ​គ្រាន់តែ​ជា​ផ្នែក​មួយ​តូច​សម្រាប់​ឪពុកម្តាយ​គ្រប់រូប​គួរ​យល់​ដឹង​នៅ​ពេល​ឲ្យ​កូនបៅ​ទឹកដោះគោ​ម្សៅ​។ សង្ឃឹម​ថា​បងប្អូន​អាចអនុវត្ត​បាន​យ៉ាង​ល្អ និង​កូន​មាន​សុខភាព​ល្អ​គ្រប់គ្នា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។