ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

ថ្មីៗ​នេះ​ Glassdoor ទើប​តែ​បាន​បញ្ចេញ​នូវ​បញ្ជី​ប្រភេទ​ការងារ​ដែល​ទទួល​បាន​ចំណូល​ច្រើន​បំផុត​សម្រាប់​ឆ្នាំ​២០១៦​ នៅ​សហរដ្ឋអាមេរិក​ ដោយ​ក្នុង​នោះ​ ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ នៅ​តែ​ឈរ​លំដាប់​នាំ​មុខ​គេ​ដដែល​​នៅ​ក្នុង​បញ្ជី​។​ Glassdoor ធ្វើ​ការ​រៀបចំ​បញ្ជី​នេះ​ឡើង​ដោយ​ផ្អែក​លើ​ទិន្នន័យ​នៃ​ចំនួន​ប្រាក់ខែ​ដែល​និយោជិក​ទទួល​បាន​ក្នុង​ការងារ​នីមួយៗ​។ ខាងក្រោម​នេះ​ជា​ការងារ​ដែល​ផ្នែក​បច្ចេកវិទ្យា​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​ពី​តិច​ទៅ​ច្រើន​​៖

១១. Information Systems Manager ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​កិច្ចការ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ នៅ​ក្នុង​ជំនួញ​ ដែល​ការងារ​នេះ​ទទួល​បាន​ប្រាក់​ខែ​គោល​ជា​មធ្យម​ $106,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

១០. Analytics Manager ជា​អ្នក​ដែល​ប្រមូល​ទិន្នន័យ​ចាំបាច់​ ដើម្បី​ឲ្យ​អ្នក​ដឹកនាំ​ជំនួញ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ក្នុង​​កិច្ចការ​របស់​ខ្លួន​។ អ្នក​ធ្វើ​ការងារ​នេះ​គ្រប់គ្រង​ស្ទើរ​តែ​គ្រប់យ៉ាង​ រាប់​តាំង​ពី​ការ​ជ្រើសរើស​ និង​គ្រប់គ្រង​ទិន្នន័យ​ធំៗ រហូត​ដល់​ប្រព័ន្ធ​វិភាគ​ព័ត៌មាន​​ដើម្បី​ស្វែងរក​នូវ​ចំណុច​សំខាន់​ ជូន​ដល់​អ្នក​ដឹកនាំ​ជំនួញ​។ ការងារ​នេះ​ទទួល​បាន​ប្រាក់​ខែ​​ ​$106,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

៩. Product Manager ជា​អ្នក​គ្រប់គ្រង​ក្រុម​ផលិត​ ដោយ​ក្នុង​នោះ​ដើរ​តួនាទី​ជា​​អ្នក​កណ្ដាល​ក្នុង​ការ​រៀបចំ​នូវ​អ្វី​ដែល​ក្រុមហ៊ុន​ចង់​បាន​ពី​ផលិតផល​បច្ចេកវិទ្យា​ថ្មី​ ​ទៅ​ជា​ការ​ណែនាំ​សម្រាប់​ក្រុម​វិស្វករ​ដែល​ធ្វើ​ការ​ផលិត​។​ ការងារ​នេះ​ទទួល​បាន​ប្រាក់​ខែ​​ ​$107,000 ។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

៨. Data Architect ជា​អ្នក​រចនា​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ ដោយ​រក​​មើល​នូវ​ប្រភព​ទិន្នន័យ​ដែល​ជា​សក្ដានុពល​របស់​ក្រុមហ៊ុន​ ពី​ក្នុង​ក្រុមហ៊ុន​ ឬ​ពី​ប្រភព​ផ្សេង​ទៀត​ ហើយ​រក​ឲ្យ​ឃើញ​ថា​ត្រូវ​ប្រមូល​ផ្ដុំ ទុកដាក់​ គ្រប់គ្រង​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​របៀប​ណា​។ ការងារ​នេះ​ទទួល​បាន​ប្រាក់​ខែ​​ $113,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

៧. Data Scientist ជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រក្សា​ទិន្នន័យ​។ ប្រាក់​ខែ​គោល​ជា​មធ្យម​របស់​ការងារ​នេះ​ គឺ​ $115,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

៦. System Architect ជា​អ្នក​រចនា​ប្រព័ន្ធ​IT ដ៏​ស្មុគស្មាញ​ឲ្យ​ក្រុមហ៊ុន​។ ប្រាក់​ខែ​គោល​ជា​មធ្យម​របស់​ការងារ​នេះ​ គឺ​ $116,920 ។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

៥. Applications Development Manager ជា​អ្នក​ដឹកនាំ​ក្រុម​អភិវឌ្ឍន៍​កម្មវិធី​ ដែល​សរសេរ​Software សម្រាប់​កុំព្យូទ័រ​ សហគ្រិន​ ឬ​Web ជា​ដើម​។ ការងារ​នេះ​ទទួល​បាន​ប្រាក់​ខែ​ $120,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

៤. Solutions Architect ជា​អ្នក​ជួយ​រចនា​ប្រព័ន្ធ​IT ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន​ ដែល​ការងារ​នេះ​មាន​ប្រាក់​ខែ​ $120,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?
៣. IT Manager ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ ដូចជា កុំព្យូទ័រ​ Servers ព្រម​ទាំង​Software ដែល​ក្រុមហ៊ុន​ទិញ​ផង​ដែរ​ ក្នុង​នោះ​ប្រាក់​ខែ​របស់​ពួកគេ​គឺ​ ​$120,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

២. Software Architect ជា​អ្នក​រចនា​កម្មវិធី​Software របស់​កុំព្យូទ័រ​ដែល​ស្មុគស្មាញ​។ ប្រាក់​ខែ​របស់​ពួកគេ​ គឺ​$128,250 ។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

១. Software Development Manager ជា​អ្នក​គ្រប់គ្រង​គម្រោង​Software តាំងពី​ដំណាក់កាល​រចនា​រហូត​ដល់​ការ​បញ្ចប់​ ដែល​ប្រាក់​របស់​គេ​ គឺ​ $132,000។

ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?

ប្រែ​សម្រួល​​៖ Sophany
ប្រភព​៖

  • ដឹង​ថា​ឆ្នាំ​២០១៦​នេះ​នៅ​អាមេរិក​ការងារ​ទាក់ទង​នឹង​បច្ចេកវិទ្យា​​រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ទេ​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: