ក្រសួង​អប់រំ​ពន្យារពេល​ទទួល​ពាក្យ និង​ប្រឡង​រើស​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៥ និពន្ធដោយ : ញឹក ស្រីល័ក្ខ       October-05-2016, 7:32 am         212

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​អប់រំ​ពន្យារពេល​ទទួល​ពាក្យ និង​ប្រឡង​រើស​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៥ 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការពន្យារពេល​ទ​ទូល​ពាក្យ និង​ប្រឡង​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៥​។ នេះ​បើ​ផ្អែក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ទ​ទួល​ពាក្យ និង​ការប្រឡង​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៥​។

សេចក្ដីជូនដំណឹង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី ០៣ តុលា បាន​បញ្ជាក់ថា កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ នឹងត្រូវ​ពន្យារ​រហូតដល់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៦ ហើយ​កាលបរិច្ឆេទ​សម្រាប់​ប្រឡង​គឺ​ត្រូវ​លើក​ការប្រឡង​ទៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦​វិញ​។

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ការពន្យារពេល​ទទួល​ពាក្យ និង​ប្រឡង​ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ជំនា​ន់ទី​៥​នេះ ក្រ​សូង​អប់រំ​មិនបាន​បញ្ជាក់​មូលហេតុ​ពី​ការពន្យារពេល​នោះទេ​៕