ស្រវឹងស្រាជោកជាំ នាយនគរបាលប៉ុស្តិ៍ស្រែអំពូម យកកាំភ្លើងដេញបាញ់ប្រពន្ធ ត្រូវបានសមត្ថកិច្ចវាយខ្នោះទាំងយប់

(មណ្ឌលគិរី)៖ មន្រ្តីនគរបាលម្នាក់ ជាមេប៉ុស្តិ៍នគរបាលឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ទាំងយប់បន្ទាប់ពីបាន ផឹកស្រាស្រវឹងជោកជាំ ហើយបានយកកាំភ្លើង AK ដេញបាញ់ប្រពន្ធខ្លួនឯងចំនួន៣គ្រាប់ តែមិនបណ្ដាលមានអ្នករងគ្រោះថ្នាក់នោះទេ។

លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ច នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា។

ក្រោយពីមានហេតុការណ៍នេះ លោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនលោកមេប៉ុស្ដិ៍ម្នាក់នេះ ទៅស្នងការនគរបាលខេត្ត ទាំងយប់ផងដែរ។

អ្នករស់នៅជិតខាងបានឲ្យដឹងថា មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធនេះ មានឈ្មោះ រ៉ា បូរិទ្ធ (ហៅដុល) អាយុ៤៤ឆ្នាំ ឯប្រពន្ធឈ្មោះ សំអឿន ថាវីផ្ល អាយុ២៣ឆ្នាំ ជនជាតិភាគតិចព្នង មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

ប្រជាពលរដ្ឋក៏បាននិយាយរិះគន់ លោកមេប៉ុស្តិ៍ម្នាក់នេះថា ក្នុងនាមខ្លួនជាមេប៉ុស្តិ៍នគរបាល ជាអ្នកអនុវត្តច្បាប់ នៅពេលស្រវឹងស្រាម្ដងៗ បែរជាប្រើអំពើហិង្សាទៅលើប្រពន្ធ ដោយយកអាវុធមកគម្រាមកំហែង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ជារឿយៗ។

ប្រជាពលរដ្ឋក៏លើកនូវការសំណូមពរ និងស្នើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន មានចំណាត់ការ ទៅលើមន្រ្តីនគរបាលរូបនេះ កុំឲ្យយកកាំភ្លើងមកបាញ់បោះ ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចតទៅទៀតឱ្យសោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា បុរសម្នាក់ត្រូវឃាតកបាញ់សម្លាប់នៅកណ្តាលក្រុងសៀមរាប ដោយមិនទាន់ដឹងមូលហេតុ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ខណ:កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការសើុបអង្កេតករណីឃាតកម្មមួយនេះ។

លោក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ​ចំណុច ក្រុមទី​៤ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប​។​

​លោកស្នងការរង បានបន្តថា «សម្រាប់មូលហេតុវិញ យើងមិនទាន់ដឹងនៅឡើយទេ ដោយកំពុងស្រាវជ្រាវសិន»។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ពាក់មួក​ពណ៌​ខ្មៅ ស្លៀកខោ​កាបូ​យ ពណ៌​ទឹកប៊ិច អាវ​ពណ៌​ខ្មៅ ហើយ​មាន​សាក់ រូប​កង​ចាក់ នៅ​ស្មារ​ខាងឆ្វេង មាន​អាយុ​ប្រហែល​ជិត ៣០​ឆ្នាំ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត