នៅ​មិននៅ! ទៅចាក់ក្រឡេក​ម៉ែពីក្រោយ ដឹងអីដាច់សរសៃដៃឈាម​ជោក

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹងថា ក្មេងស្រីម្នាក់​ដោយសារតែនាងមិន​ដឹង បាន​​ទៅ​ចាក់​ក្រឡេក​អ្នក​ម្តាយ​លេង ដែល​កំពុងតែ​ធ្វើ​ត្រី ស្រាប់តែ​ត្រូវម្តាយភ្ញាក់ព្រើត ក៏​វាសកាំបិតមក​ត្រូវដាច់​ដៃកូនស្រី បណ្តាលឱ្យដាច់សរសៃ​​ហូរ​ឈាម​ជោក​​ហើយ​ត្រូវ​បញ្ជូនទៅ សង្គ្រោះ​នៅមន្ទីរពេទ្យភ្លាមៗ​ ។

ហេតុការណ៍នេះ បង្កឱ្យភ្ញាក់​ផ្អើល​ ​កាលពីព្រឹកថ្ងៃទី​០៤ តុលា ២០១៦ ស្ថិតនៅ​​ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ទោះបីជាយ៉ាង​ណា ក្មេងស្រីរងគ្រោះ និងអ្នក​ម្តាយ​ មិនត្រូវ​បាន​ស្គាល់អត្តសញ្ញាណទេ ហើយចំពោះ​ករណី​នេះ ក៏​មិនត្រូវ​បាន​ប្តឹង​ប្តល់​សមត្ថកិច្ចអ្វីដែរ ​ក្រោយពី​កើតហេតុ ​ក្មេងស្រីរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ ដឹក​​បញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ដោយត្រូវក្រុម​គ្រូ ពេទ្យ​ដេរអស់​ចំនួន៣ថ្នេរ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា រីឯករណីមួយផ្សេងទៀត ។ កុមារាអាយុប្រហែល៥ឆ្នាំម្នាក់ ត្រូវស្ត្រីជាម្ដាយ កាប់ និងវាយឱ្យរបួស ជាច្រើនកន្លែង មិនដឹងពីមូលហេតុ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ហើយត្រូវអ្នកស្រុក ជួយនាំទៅកាន់មន្ទីរពេទ្យ និងទាក់ទង ប្រាប់សមត្ថកិច្ច ឲ្យហៅម្ដាយទៅសួរនាំ។ ហេតុការណ៍នេះកើតឡើង នាព្រឹកថ្ងៃទី៦ តុលា ។ កុមាររងគ្រោះ ឈ្មោះ ស្មី បុត្រ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។

តាមឈ្មោះវៃ សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុ និងជាអ្នកជិតខាង នៃកុមារារងគ្រោះ ខាងលើ បានប្រាប់ថា ក្មេងនេះមិនដឹងជា ត្រូវស្ត្រីជាម្ដាយ វាយធ្វើបាប នៅពេលណានោះទេ ដោយប្រពន្ធរបស់លោក ឃើញឈរយំ ខាងក្រៅផ្ទះ និងមានរបួស ហូរឈាមស្រោចខ្លួន ក៏ហៅមកសួរនាំ ទើបគេប្រាប់ថា ត្រូវម្ដាយកាប់នឹងកាំបិតប៉័ងតោ។

ប្រភពបន្តថា ដោយមានការអាណិត គាត់ក៏នាំយក មកប្រគល់ឲ្យអង្គការមួយ ដើម្បីឲ្យជួយនាំទៅព្យាបាល នៅមន្ទីរពេទ្យ ហើយក៏បានទាក់ទង ប្រាប់ទៅសមត្ថកិច្ច នគរបាល ឱ្យហៅស្ត្រីឈ្មោះ ម៉ៅ អាយុ៣៣ឆ្នាំ ជាម្ដាយក្មេងរងគ្រោះ យកទៅសួរនាំហើយ។

លោក ចាន់ សុភី មេប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់ ប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ស្ត្រីជាប់ចោទ ជាម្ដាយវាយ និងកាប់កូនខាងលើ មិនទាន់អាចសួរនាំបានទេ ព្រោះស្រវឹងខ្លាំងពេក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅ​មិននៅ! ទៅចាក់ក្រឡេក​ម៉ែពីក្រោយ ដឹងអីដាច់សរសៃដៃឈាម​ជោក

នៅ​មិននៅ! ទៅចាក់ក្រឡេក​ម៉ែពីក្រោយ ដឹងអីដាច់សរសៃដៃឈាម​ជោក