ចាស់ៗមែន តែពិតជាសាហាវណាស់

ខេត្តបាត់ដំបង ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា ករណី​ហិង្សា​មួយ​រវាង​ប្តី​-​ប្រពន្ធ​ចំណាស់​១​គូ​មាន​ជម្លោះនឹង​គ្នា​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​យក​កាំបិត​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ រីឯ​ប្តី​ត្រូវ​គេ​ជួយ​ដឹក​​ទៅ​សង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នោះ​ទេ ខណៈ​ក្រុម​គ្រូ​ពេទ្យ​កំពុង​ព្យាយាម​សង្គ្រោះ​បុរស​ប្តី​សិន ទើប​ដឹង​ការ​ពិត ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ តុលា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​ក្រុម​ទី​៣៤ ក្និ​ង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​​​សៀវ គុណ អាយុ​៦៧​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ​តាំង ជី អាយុ​៦៩​ឆ្នាំ កំពុងសង្គ្រោះ ដែលទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា កន្លង​មក ប្តី​-​ប្រពន្ធ​តា​យាយ​នេះ គឺ​តែងតែ​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ភាគច្រើន​គឺបង្កឡើងដោយសារយាយ​​​រករឿង​​ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ខណៈ​កូន​ៗ​ចេញ​ទៅ​ក្រៅ​អស់ ស្រាប់តែ​ទាំង​២​នាក់​កើត​ជម្លោះ​គ្នាខ្លាំង តែ​មិនដឹង​ផ្តើម​ចេញពី​រឿង​អ្វី​ពិតប្រាកដ​នោះ​ទេ ។

លុះ​ពេល​ភ្ញាក់ផ្អើលនោះ ត្រូវគេ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ដេក​ស្លាប់​បាត់​ទៅ​ហើយ ដោយនៅ​ដៃ​មានកាំបិត​ផង ។ ចំណែក​ប្តី​ក៏​រង​របួស​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ តែ​មិន​ទាន់​ដាច់ខ្យល់ទេ​​ ដោយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ទោះបីជា​យ៉ាងណា ករណី​នេះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ ប្តីប្រពន្ធ២នាក់ ដែលផឹកស្រាស្រវឹងដូចគ្នា បានផ្ទុះជម្លោះពាក្យសំដីជាមួយគ្នា ឈានដល់ការកាប់ចាក់គ្នា របួសបែកក្បាលហូរឈាមទាំង២នាក់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១៩៖២០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ប្តីឈ្មោះ ម៉ុន ឃីម អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ សុខ គា អាយុ៤៤ឆ្នាំ មានមុខរបរធ្វើស្រែ មានកូន៣នាក់ (ស្រី២នាក់)។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច និងប្រជាការពារភូមិ បានដឹកជនគ្រោះទាំងពីរនាក់ ទៅព្យាបាលនៅមណ្ឌល សុខភាពស្រុកឱរ៉ាល់៕

ទន្ទឹមនឹងនោះផងដែរ រីឯករណីមួយផ្សេងទៀត  និង​បាត់​ទូរស័ព្ទ​ដៃ មានតម្លៃ​ជាង​១០​ដុល្លារ ដែល​ហេតុ​ការ​ណ៏​នេះ​ ​កើតឡើង​កាលវេលា​ម៉ោង​០១​ថ្ងៃ​ទី​០២​ តុលា ​២០១៦ កន្លងទៅ ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ថានីយរថភ្លើង​ក្រុងព្រះសីហនុ ​​ក្នុងភូមិ​៣​ស្កាត់​លេខ​៣​ ខេត្ត​ព្រះ​សីហ​នុ​។

យោង​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋានសង្កាត់​លេខ​៣​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះអ៊ុយ ផានិត អាយុ​៤០​ឆ្នាំ​ មានមុខ​របរ​ចុះទូក​ក្តាម ​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ រីឯ​ស្ត្រី​​​​ដៃដល់ឈ្មោះពេជ្រ ស្រី​ល័​ក្ខ អាយុ​៣៣​ឆ្នាំ មានកូន​ស្រី​ម្នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​៣​ស្កាត់​លេខ​៣ ​ខេត្ត​ព្រះ​សីហ​នុ បាន​យក​កាំបិតប៉័ងតោ ដេញ​កាប់​ផ្អើល​ពេញ​ភូមិ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ (​ដាច់​សរ​សៃ​.ក​ដៃ និង​ស្មារ​ខាងឆ្វេង​មួយ​កាំបិត​) ​ហូ​រឈាម​សន្លប់​ស្តូ​ក​ ​។

​ជុំវិញ​បញ្ហា​ដេញ​កាប់​ប្តី​នេះ​ផង​ដែរ ស្ត្រីដៃដល់បាន​​រៀបរាប់​ថា មូលហេតុ​ដែល​ដេញ​កាប់​ប្តី​ គឺមក​ពី​ប្តី​ធ្វើ​ឱ្យបាត់​ទូរស័ព្ទ​តម្លៃ​ជាង​​១០​ដុល្លារ ហើយ​ប្តី​បាន​រករឿង​ឈ្លោះ រហូត​យក​​ដុំ​ឥដ្ឋ​ដេញ​គប់​មក​លើ​រូប​គាត់ ទើប​គាត់​ទ្រាំ​ពុំ​បាន ក៏​ទាញ​កាំបិត​អ្នក​ជិតខាង​កាប់​វិញ​តែ​ម្តង​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាស់ៗមែន តែពិតជាសាហាវណាស់

ចាស់ៗមែន តែពិតជាសាហាវណាស់

ចាស់ៗមែន តែពិតជាសាហាវណាស់

ចាស់ៗមែន តែពិតជាសាហាវណាស់

ចាស់ៗមែន តែពិតជាសាហាវណាស់

ចាស់ៗមែន តែពិតជាសាហាវណាស់

ចាស់ៗមែន តែពិតជាសាហាវណាស់