ម៉េចទើបអាចពិនិត្យដឹងថាបុគ្គលនោះកំពុងនិយាយកុហក

Mark​ Bouton ​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​ស៊ើប​អង្កេត​ដ៏​ជំនាញ​ម្នាក់​ឱ្យ​ទីភ្នាក់ស៊ើបការសម្ងាត់ ​FBI​ របស់​រដ្ឋាភិបាល​អាមេរិ​ក លោ​ក​បាន​ផ្ដល់​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​ប្រឡូក​ជីវិត​ជា​អ្នក​ស៊ើប​ការ​សម្ងាត់​ជាង​៣០​ឆ្នាំ​ ជុំ​វិញ​ការ​ក្ដោប​ឱ្យ​បាន​នូវ​អាការៈ​នៃ​បុគ្គល​ដែល​ព្យាយាម​និយាយ​កុហក​បិទ​បាំង​ការ​ពិត​ ពី​អ្វី​ដែល​អ្នក​កំពុង​ចោទ​សួរ ​។ លោក​បាន​ផ្ដាំ​ថា​៖ ​វាគឺជារឿងសំខាន់មួយដែរ ដែលយើងត្រូវរៀនចេះសម្គាល់នូវកិរិយាដែលស្ដែងចេញមករបស់ជនសង្ស័យដែលព្យាយាមគេ​ចវេះពីការពិត ឬការចោទសួររបស់អ្នក ។ បើតាមបទពិសោធន៍របស់លោក, លោកបានបង្ហាញថា៖ បុគ្គលដែលព្យាយាមនិយាយភូតភរកុហកអ្នក គឺគេនឹងបង្ហាញនូវអាការៈមួយចំនួនដូចខាងក្រោមនេះ៖ 
១/. នៅពេលដែលគេមានអារម្មណ៍ច្របូកច្របល់ គឺភ្នែកទាំងគូរបស់គេនឹងក្រឡេកឆ្វេងស្ដាំៗញឹកញាប់ ។២. ភ្នែកព្រិចបើកៗញឹកញាប់ ប្រហែលជា១ដង ក្នុងចន្លោះពី១០ទៅ២០វិនាទី ប៉ុន្តែបើគេភ័យស្លន់ស្លោរ នោះគេនឹងព្រិចបើកៗច្រើនដងជាងនេះ ។៣/. បិទភ្នែកយូរជាង១វិនាទី ។៤/. ញញឹមប្រិមៗ ទន្ទឹមនឹងភ្នែកទាំងគូរបស់គេមើលចំមិនដាក់ ។៥/. ក្រឡេកមើលឡើងលើហើយបែរមកខាងស្ដាំញឹកញាប់ ។៦/. ឧស្សាហ៍អេះនេះអេះនោះ ជាពិសេសនៅត្រង់ផ្ទាល់ ។៧/. ឧស្សាហ៍ក្រឡេកមើលទៅស្ដាំជាប់យូរ ។៨/. ប្រឹងបិទមាត់ ដោយយកបបូមមាត់ទាំងពីរផ្អិបចូលគ្នា ។៩/. កែវភ្នែកឧស្សាហ៍ក្រឡេកចុះក្រោម ហើយទៅខាងស្ដាំចុះឡើងៗ ។១០/. មនុស្សកុហកជានិច្ចជាកាល គឺបែកញើសសើមខោសើមអាវ ព្រោះតែភ័យ ។១១/. មុខឡើងក្រហមព្រឺងៗ១២/. ឧស្សាហ៍គ្រវីក្បាល ៕ម៉េចទើបអាចពិនិត្យដឹងថាបុគ្គលនោះកំពុងនិយាយកុហកម៉េចទើបអាចពិនិត្យដឹងថាបុគ្គលនោះកំពុងនិយាយកុហកម៉េចទើបអាចពិនិត្យដឹងថាបុគ្គលនោះកំពុងនិយាយកុហកម៉េចទើបអាចពិនិត្យដឹងថាបុគ្គលនោះកំពុងនិយាយកុហក

ដោយ៖ ឈូក
ប្រភព៖ BI