មនុស្សដែលចូលចិត្ត Live វីដេអូខ្លួនឯងច្រើនអាចកំពុងកើតរោគចិត្ត

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ជាង​៥​ខែ​កន្លង​មក​នេះ​ ចាប់​តាំង​ពី​ក្រុមហ៊ុន​ Facebook​ ដ៏​ពេញ​និយម​ ដែល​ដឹក​នាំ​ដោយ​មហា​សេដ្ឋី​វ័យក្មេងលោក Mark Zuckerburg ​បាន​បន្ថែម​តួនាទី​ថ្មី​មួយ​ទៀត​គឺ ​មុខងារ (Live)​ វីដេអូ ​ទៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដើម្បី​សម្រួល​ដល់​ការ​ផ្សាយផ្ទាល់​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ និង​បន្ទាន់​ណា​មួយ​ដើម្បី​ជាពត៌មាន​ដល់​សាធារណជន​ គួប​ផ្សំ​ជា​មួយ​នឹង​ភាពទំនើប​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​វៃ​ឆ្លាត​ផង​នោះ ​គេ​សង្កេត​ឃើញ​ថា​ថ្មី​ៗនេះ​មាន​មនុស្ស​មួយ​ចំនួន​និយម​ប្រើ​មុខងារ​នេះ​ដើម្បី​ថត​វីដេអូផ្សាយផ្ទាល់​ (Live) នូ​វ​សកម្មភាព​ឯកជន​មួយ​ចំនួន​របស់​ខ្លួន ​មិន​ថា​ទោះ​ជា​ពេល​គេ​កំពុង​ហូប​បាយ​, ដើរលេង,​ ចូលគេង​, ពេលកំពុងផាត់មុខ, ដើរផ្សារ, កំពុងស្លៀកពាក់, ឬកំពុងធ្វើដំណើរតាមផ្លូវជាដើមនោះទេ គឺភាពមមាញឹកនៃការផ្សាយផ្ទាល់វីដេអូអំពីសកម្មភាពឯកជនរបស់ពួកគេអស់ទាំងនេះ ត្រូវបានក្រុមវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យាបកស្រាយថា៖ វាគឺជារោគសញ្ញានៃជម្ងឺផ្លូវចិត្ត ។មនុស្សដែលចូលចិត្ត Live វីដេអូខ្លួនឯងច្រើនអាចកំពុងកើតរោគចិត្តចំពោះមូលហេតុនៃការលើកឡើងដូចៗគ្នាដែលថា៖ ការផ្សាយផ្ទាល់ (Live) វីដេអូខ្លីៗអំពីសកម្មភាពឯកជន ទាំងមិនឃើញមានអ្វីជារឿងសំខាន់ អស់ទាំងនេះ គឺភាគច្រើនបុគ្គលអស់ទាំងនោះកំពុងតែលង់ស្លុយចិត្តជាមួយនឹងសម្រស់, មោទនភាព, ការលេងសើចសប្បាយក្អាកក្អាយ, ឬទ្រព្យសម្បត្តិណាមួយដែលពួកគេកំពុងមានហើយចង់បង្ហាញវាជាសាធារណៈ ដែលអាចនិយាយបានថា ពួកគេស្ទើរតែលែងមានភាពអៀនខ្មាស់ក្នុងការបង្ហាញនូវសកម្មភាព និងរូបភាពអស់ទាំងនោះទៅហើយ ។ ការស្លុយចិត្តទៅតាមទំនោរបច្ចេកវិទ្យាពត៌មានវិទ្យាទំនើបៗអស់ទាំងនេះ វាគឺជារោគសញ្ញានៃជម្ងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលដំបូងឡើយគឺវានឹងធ្វើឱ្យបុគ្គលនោះកើតនូវជម្ងឺ Stress ក្នុងកម្រិតស្រាលសិន បន្ទាប់មកជម្ងឺនឹងកាន់តែវិវត្តបន្តិចម្ដងៗរហូតដល់ពេលខ្លះ ប្រសិនបើពួកគេមិនបានបង្ហោះវីដេអូផ្សាយផ្ទាល់ណាមួយអំពីសកម្មភាពរបស់ពួកគេទេគឺគេនឹងនៅមិនសុខឡើយ ហើយវាក៏ដូចជាការញៀនថ្នាំដែរ ប៉ុន្តែនេះគឺជាការញៀននឹងStress ខាងផ្លូវអារម្មណ៍ ៕ 

ដោយ៖ ឈូកស
Cool FM 100.7