Pique ៖ Messi ជា​មនុស្ស​ភព​ផ្សេង​ ចំណែក​ Ronaldo គឺ​ជា​កំពូល​មនុស្ស​នៅ​លើ​ផែន​ដី​

កាល​ពី​ពេល​ម្សិល​មិញ​នេះ​កាសែត​ BT Sport បាន​អញ្ជើញ​ខ្សែ​ការពារ​ដ៏​ឆ្នើម​របស់​ Barcelona គឺ​កីឡាករ​ Gerard Pique ដើម្បី​ធ្វើ​បទ​សម្ភាសន៍​ ។ តែ​យ៉ាង​ណា​ក្នុង​បទ​សម្ភាសន៍​នោះ​គឺ​ BT Soprt ឲ្យ​ Pique ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ Lionel Messi និង​ Cristiano Ronaldo ។

ឆ្លើយ​តប​ការ​ចោទ​សួរ​នោះ​ Pique បាន​និយាយ​ថា​ « ខ្ញុំ​គិត​ថា​ពួក​គេ​ទាំង​២​គឺ​សុទ្ធ​តែ​អស្ចារ្យ​ដូចគ្នា​ ។ ពួក​គេ​មិន​ត្រឹម​ជា​កីឡាករ​កំពូល​បច្ចុប្បន្ន​គឺ​អាច​និយាយ​បាន​ថា​ជា​កីឡាករ​កំពូល​ក្នុង​ប្រវត្តិ​សាស្ត្រ​តែ​ម្ដង​ » ។

Pique បន្ត​ថា​ « ខ្ញុំ​តែង​តែ​និយាយ​ថា​ Messi មាន​ទេពកោសល្យ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ប្រៀប​បាន​នោះ​ទេ​ គេ​មាន​ជំនាញ​គ្រប់​គ្រង​បាល់​ដ៏​អស្ចារ្យ​រួម​ផ្សំ​ល្បឿន​ផង​ដែរ​ ជា​ទូ​ទៅ​បាល់​គឺ​មិន​ដែល​ឃ្លាត​ពី​ជើង​គេ​ដល់​២​ម៉ែត្រ​នោះ​ទេ​ ហើយ​ទាំង​នោះ​ជា​អ្វី​ដែល​គេ​មាន​ »

Pique បន្ថែម​ថា​ « Ronaldo គឺ​ខុស​ប្លែក​ពី​ Messi ។ សម្រាប់​ Ronaldo គេ​មាន​កម្ពស់​ មាន​កាយ​សម្បទា​មាំមួន​ ជា​ពិសេស​គេ​អាច​រក​គ្រាប់​បាល់​បាន​គ្រប់​ស្ថានការណ៍​មិន​ថា​ប្រើ​ក្បាល​ free kick ​ ប៉េណាល់​ទី​ ឬ​ក៏​ ការ​ប្រឈម​មុខ​ជាមួយ​អ្នក​ចាំ​ទី​១​ទល់​នឹង​១​នោះ​ទេ​ ។ ហើយ​ពាក្យ​មួយ​ឃ្លា​ខ្ញុំ​ចង់​ប្រៀប​ធៀប​ពួក​គេ​គឺ​ Messi គឺ​ជា​មនុស្ស​ភព​ផ្សេង​ ចំណែក​​ Ronaldo គឺ​ជា​កំពូល​មនុស្ស​នៅ​លើ​ផែន​ដី​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Pique ៖ Messi ជា​មនុស្ស​ភព​ផ្សេង​ ចំណែក​ Ronaldo គឺ​ជា​កំពូល​មនុស្ស​នៅ​លើ​ផែន​ដី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: