រុស្សី​ព្យួរ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​លើ​សារធាតុ Plutonium

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីរុស្សីវ្លាដឺមៀ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើអនុក្រិត្យមួយ ដែលព្យួរកិច្ចព្រមព្រៀងមួយជាមួយស.រ.អាអំពីការយកទៅបោះបង់ចោលនូវសារធាតុ plutonium ដែលអាចផលិតអាវុធបរមាណូបាន ។

អនុក្រិត្យនេះចែងថា ចំណាត់ការនេះត្រូវបានធ្វើឡើងដោយសារអ្វីដែលរដ្ឋាភិបាលក្រុងម៉ូស្គូហៅថា «ការប្រែប្រួលខ្លាំងមួយក្នុងកាលៈទេសៈ ការលេចឡើងនៃការគំរាមកំហែងមួយដល់ស្ថិរភាពយុទ្ធសាស្ត្រ ដែលជាលទ្ធផលនៃសកម្មភាពអមិត្តដោយស.រ.អាចំពោះសហព័ន្ធរុស្សី»។ អនុក្រិត្យនេះក៏និយាយយោងផងដែរដល់អ្វីដែលឯកសារនេះនិយាយថា ជាការគ្មានជោគជ័យរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការបំពេញតាមកាតព្វកិច្ចរបស់ខ្លួនសម្រាប់ការបោះចោលសារធាតុ plutonium ដែលមានលើសសម្រាប់ផលិតអាវុធបរមាណូ។

Loading...

កិច្ចព្រមព្រៀងនេះ ដែលបានត្រូវចុះហត្ថលេខាដំបូងកាលពីឆ្នាំ២០០០ និងដែលត្រូវបានធ្វើឡើងជាថ្មីកាលពីឆ្នាំ២០១០ បានអំពាវនាវដល់ប្រទេសទាំងពីរជាមហាអំណាចបរមាណូឱ្យបោះចោលសារធាតុ plutonium សម្រាប់ផលិតអាវុធបរមាណូពីកម្មវិធីការពារប្រទេសរបស់ខ្លួន។

នៅក្នុងសេចក្តីព្រាងច្បាប់មួយដាក់ស្នើកាលពីថ្ងៃចន្ទដល់សភា Douma របស់រដ្ឋដែលជាសភាជាន់ទាបនៃប្រទេសរុស្សី ប្រធានាធិបតីរុស្សីបានសុំដល់ពួកសមាជិកសភារបស់ប្រទេសឱ្យគាំទ្រដល់កិច្ចព្រមព្រៀងបោះបង់ចោលសារធាតុ plutonium។ សេចក្តីព្រាងច្បាប់នេះបានរៀបរាប់វិធានការ ដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនអាចចាត់ដើម្បីប្រែក្រឡះការបោះចោលសារធាតុ plutonium ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ៕

ប្រភព៖ VOA