បើកកាណូត​ប្រណាំង​គ្នា​លេង​៣​ថ្ងៃ​នៅ​ទន្លេ​ផ្សារ​ក្រោម​ក្រោយ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​​សមត្ថកិច្ច​ការពារ​ស​ន្តិ​សុខ​បានល្អ​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជា​រៀងរាល់​ឆ្នាំក្រោយ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​មកពី​បណ្តាល​ស្រុក ខេត្ត​មួយចំនួនទៀត ដែលមាន​ស្រុកកំណើត​ឬ​សាច់ញាតិ​នៅក្នុង​ខេត្ត​កំពង់​​ឆ្នាំង តែង​នាំគ្នា​មក​ជិះ​កាណូត​លេង​កំសាន្ត​ស៊ីផឹក​តាម​ដង​ទន្លេ និង​ខ្លះ​ក៏​នាំគ្នា​ប្រណាំង​កាណូត និង​គប់​កំប៉ោង​ដាក់គ្នា​លេង​កំសាន្ត​រយះពេល​៣​ថ្ងៃ​ជាប់ៗ​ផងដែរ​។​

dsc06315

​សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្តកំពង់ឆ្នាំង​ដែល​បាន​បញ្ចេញ​ការពារ​តំបន់​កំសាន្ត​​ខាងលើនេះ​បានអោយដឹងថា​៖ រយះពេល​៣​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៣ ខែតុលា នេះ​មា ន​ប្រជាពលរដ្ឋ​មកលេង​កំសាន្ត​រាប់ពាន់នាក់ ក្នុងនោះ​ដែលមាន​អ្នកធ្វើដំណើរ​តាម​រថយន្ត​និង​ម៉ូតូ​រាប់ពាន់​គ្រឿង និង​មាន​អ្នកជិះ​កាណូត​លេង​កំសាន្ត​រាប់រយ​គ្រឿង​ផងដែរ​។ ចំ​ណែ​​ក​សណ្តាប់ធ្នាប់ និង​សន្តិសុខ​វិញ គឺ​ប្រជា​ការពារ សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជំនាញ បា​នស​
​ហ​ការ​គ្នា​រក្សា​និង​ការពារ​បានល្អ ពុំមាន​អំពើ​លួច​ឆក់​កើតឡើង​ឡើយ​។​

dsc06332

ដោយឡែក​យោងតាម​របាយការណ៍​ចុះ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ អំពី​ការ​បូក​សារុប​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុងឱកាស​ប្រារព្វ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយះពេល​៣​ថ្ងៃ​គិតពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦ បានអោយដឹងថា​៖ បទល្មើស​ព្រហ្មទណ្ឌ​បានកើត​ឡើង​១​លើក គឺ​ករណី​ប្រើប្រាស់​អា​​វុ​ធ​ខុសច្បាប់ នៅ​ស្រុក​កំពង់លែង ឃាត់​ជនសង្ស័យ​ម្នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុ លា​ការ​ខេត្ត​។ គ្រោះថ្នាក់​ចរាណ៍​កើតឡើង​១​លើក នៅក្នុង​ស្រុក​កំពង់ត្រឡាច រថយន្តបុក​​ម៉ូតូ របួសធ្ងន់​១​នាក់ ខូ​ត​ខាត​ម៉ូតូ​១​គ្រឿង និង​រថយន្ត​១​គ្រឿង​។ បង្ក្រាប​គ្រឿងញៀន​០២​ករ ណី នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​កំពង់ត្រឡាច ឃាត់ខ្លួន​មនុស្ស​០៣​នាក់ ស្រី​០១​នាក់​​ដកហូត​ថ្នាំញៀន​០២​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​០២​គ្រឿង កន្ត្រៃ​តូច​០២ កាំបិត​០១ និង​ឧ​បករ​​ណ៍​ជក់​គ្រឿងញៀន​មួយចំនួន​។​

dsc06308

សភាព​ការ​សន្តិសុខ​រួម​នៅក្នុង​ខេត្ត កងក​ម្លាំ​នគរបាល​គ្រប់​ស្រុក សហការ​ជាមួយ​ប្រ​​ជាការ​ពារ កងរាជអាវុធហត្ថ​ស្រុក ខេត្ត និង​តំបន់​ប្រតិបត្តិការ​ស្រុក ខេត្ត រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ នៅតាម​វត្ត​អារាម ទីប្រជុំជន កន្លែង​កំសាន្ត​នានា និង​ការពារ​ថ្នា​​ក់​ដឹកនាំ ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រ​ប្រជាពលរដ្ឋ អញ្ជើញ​មក​ធ្វើបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​មកលេង​កំសាន្ត​បានល្អ ពុំមាន​គ្រោះថ្នាក់​អ្វី ឬ​អសន្តិសុខ​អ្វី​កើតឡើង​នោះឡើយ​៕

dsc06310

dsc06319
​(រិទ្ធិជ័យ)