Gomez នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ World Cup សម្រាប់អាល្លឺម៉ង់

ខ្សែប្រយុទ្ធ Mario Gomez ត្រូវបានលុបឈ្មោះចេញពីការប្រកួតជម្រុះ World Cup នៅពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ះជាមួយនឹងក្រុមសាធារណរដ្ឋឆែក និងអៀរឡង់ខាងជើង នៅខែនេះ ដោយសារតែបញ្ហាតឹងសាច់ដុំ។

Mario-Gomez

នេះបើយោងទៅតាមការបញ្ជាក់ពីក្លិបរបស់គេ VfL Wolfsburg កាលពីថ្ងៃអង្គារ។ Gomez ក៏បានអវត្តមានការប្រកួតជម្រុះបើកឆាករបស់អាល្លឺម៉ង់ កាលពីខែកញ្ញាផងដែរ ក្រោយពីបានរងរបួសអំឡុងពេលព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីខែកក្កដា។

ក្លិប Wolfsburg បានឲ្យដឹងថា៖ «រូបគេបានដកខ្លួនចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយសារតែបញ្ហាតឹងសាច់ដុំ ហើយនិងត្រូវអវត្តមានក្នុងការហ្វឹកហាត់ក្នុងរយៈពេល៣ ទៅ៤ថ្ងៃ»។ វានៅមិនទានច្បាស់នៅឡើយទេថា លោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងរកអ្នកជំនួសកន្លែងរបស់គេ ឬយ៉ាងណាឡើយ។

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដែលបានទទួលជ័យជម្នះលើក្រុមជម្រើសជាតិន័រវែស ៣-០ ក្នុងការប្រកួតបើកឆាកនៃពូល C កាលពីខែកញ្ញានោះ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ក្នុងទីក្រុង Hamburg នាថ្ងៃទី៨ ខែតុលា ខាងមុខនេះ នៅមុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមអៀរឡង់ខាងជើង ក្នុងទីក្រុង Hanover ក្នុងរយៈពេល៣ថ្ងៃក្រោយមក៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Gomez នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ World Cup សម្រាប់អាល្លឺម៉ង់ appeared first on CamboSport.

  • Gomez នឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ World Cup សម្រាប់អាល្លឺម៉ង់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា