កម្ពុជានាំមេដាយប្រវត្តិសាស្រ្ដពី Asian Beach Games ត្រឡប់មកស្រុកកំណើតវិញ

(ភ្នំពេញ)៖ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជា បានត្រឡប់មកដល់ស្រុកកំណើតខ្លួនវិញហើយ នៅថ្ងៃទី០៤ ខែកញ្ញានេះ បន្ទាប់ពីបញ្ចប់បេសកកម្ម ចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games លើកទី៥ នៅទីក្រុងដាណាំង ប្រទេសវៀតណាមកាលពីដើមសប្ដាហ៍កន្លងទៅ ហើយថែមទាំងបាននាំមកជាមួយនូវមេដាយប្រវត្តិសាស្ដ្រចំនួន ២១វិញ្ញាសាទៀតផង ។

fn-2016-10-05-06-58-36-0

គួរបញ្ជាក់ថា ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីនេះ គឹចាប់ផ្ដើមពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ដោយកម្ពុជាបានបញ្ជូនអត្តពលិក ៥ប្រភេទកីឡាទៅចូលរួម គឺមានកីឡាវ៉ូវីណាម ល្បុក្កតោ ប៉េតង់ ចំបាប់ និងបាល់ទះឆ្នេរខ្សាច់ ប៉ុន្ដែក្នុងនោះមានកីឡា ៣ប្រភេទប៉ុណ្ណោះ ដែលដណ្ដើមបានមេដាយជូនជាតិ និងជួយឲ្យកម្ពុជាឲ្យជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងទ្វីបអាស៊ីទៀតផង រួមមានកីឡាប៉េតង់ វ៉ូវីណាម និងកីឡាល្បុក្កតោ ។

fn-2016-10-05-06-58-36-1

អត្តពលិកទើបធ្វើដំណើរមកដល់កម្ពុជាពីម្សិលមិញ គឺមាន ៣ប្រភេទកីឡា រួមមានកីឡាវ៉ូវីណាម ចំបាប់ និងកីឡាល្បុក្កតោ ខណៈ ២ប្រភេទកីឡាទៀត បានមកដល់កម្ពុជាមុនកាលពីចុងសប្ដាហ៍កន្លងទៅ ហើយក៏មានការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីអបអរជោគជ័យនេះផងដែរ ។

fn-2016-10-05-06-58-36-2

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកនេះ កម្ពុជាបានបង្កើននូវប្រវត្ដិសាស្ដ្រដ៏ភ្ញាក់ផ្អើល សម្រាប់ការដណ្ដើមបានមេដាយដ៏ច្រើនស្ទើរមិនគួរឲ្យជឿ ដែលបង្ហាញឲ្យឃើញពីសក្ដានុពល និងភាពរីកចម្រើនដ៏ឆាប់រហ័ស នៃវិស័យកីឡាកម្ពុជា ព្រោះឆ្នាំនេះ គឺជាលើកទី១ហើយ ដែលអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាសហើយ ថែមទាំងទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៤៥ប្រទេសនៃទ្វីបអាស៊ីទៀត ។

fn-2016-10-05-06-58-37-3

ចំពោះមេដាយប្រវិត្តិសាស្ដ្រ ដែលដណ្ដើមបានដោយអត្តពលិក ៣ប្រភេទកីឡាខាងលើ រួមមានកីឡាប៉េតង់ដណ្ដើមបានមេដាយ ៧វិញ្ញាសា គឺមានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៣, កីឡាវ៉ូវីណាម ដណ្ដើមបានមេដាយ ៧វិញ្ញាសាមានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤ និងកីឡាល្បុក្កតោ ដណ្ដើមបានមេដាយ ៧វិញ្ញាសាដូចគ្នា រួមមានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ២ ៕

ប្រភពពី khmertalking

The post កម្ពុជានាំមេដាយប្រវត្តិសាស្រ្ដពី Asian Beach Games ត្រឡប់មកស្រុកកំណើតវិញ appeared first on CamboSport.