Man Utd ​ចាប់​អារម្មណ៍​ចង់​បាន​ “Ronaldo ថ្មី” ​​​របស់​ Benfica

ក្លឹប​បិសាច​ក្រហម​ Manchester United ​​បាន​បញ្ជូន​​ភ្នាក់ងារ​របស់​ខ្លួន​ទៅ​ប្រទេស​ព័រទុយហ្គាល់​ ដើម្បី​មើល​​ទម្រង់​លេង​របស់​កីឡាករ​​វ័យ​ក្មេង​​ Goncalo Guedes របស់​ក្រុម​ Benfica ​ដែល​គេ​ប្រៀបប្រដូច​ទៅ​នឹង​ Cristiano Ronaldo ​របស់​ក្រុម​ Real Madrid។

 

Man Utd ​ចាប់​អារម្មណ៍​ចង់​បាន​ “Ronaldo ថ្មី” ​​​របស់​ Benfica

Goncalo Guedes ដែលគេប្រៀបធៀបទៅនឹង Ronaldo

 

Guedes ​វ័យ​១៩​ឆ្នាំ​ ដែល​គេ​ដាក់​រហស្សនាម​ឲ្យ​ថា “Ronaldo ថ្មី” ​​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ Benfica ​កាល​ពី​​ថ្ងៃ​អាទិត្យ​​នៅ​កីឡដ្ឋាន​ Estadio da Luiz ​និង​បាន​ជួយ​ឲ្យ​ក្រុម​របស់​គេ​ឈ្នះ​ Feirense ​៤-០ ខណៈ​ដែល​បុគ្គលិក​ខាង​មើល​ជើង​កីឡាករ​របស់​ក្លឹប​ Man Utd ក៏​បាន​ទៅ​ទស្សនា​ផ្ទាល់​​នៅ​ទីនោះ​ផង​ដែរ។

 

ខ្សែ​បម្រើ​ស្លាប​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ U-21 ​រូប​នេះ​ ​គឺជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ ​ដែល​មាន​ទេពកោសល្យ​បំផុត​នៅ​អឺរ៉ុប​ ហើយ​ក៏​ជា​បេក្ខភាព​​​ដណ្ដើម​ពាន Golden Boy Award ទៀត​ផង។ Guedes នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ Benfica ​៥​ឆ្នាំ​ទៀត​ ខណៈ​ដែល​ក្លឹប​យក្ស​របស់​ព័រទុយហ្គាល់ រំពឹង​ថា​តារា​ឆ្នើម​វ័យ​ក្មេង​រូប​នេះ​ អនាគត​នឹង​លក់​ចេញ​បាន​ថ្លៃ​ដូច​ Renato Sanches និង​ Nico Gaitan ​យ៉ាង​ដូច្នោះ​ដែរ៕

 

Man Utd ​ចាប់​អារម្មណ៍​ចង់​បាន​ “Ronaldo ថ្មី” ​​​របស់​ Benfica

 

Man Utd ​ចាប់​អារម្មណ៍​ចង់​បាន​ “Ronaldo ថ្មី” ​​​របស់​ Benfica

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun