គង់ ចាន់រដ្ឋា លេង​ស្ទីល​ស្លៀក​ឈុត​ប៊ី​គី​នី ផ្អែមល្ហែម​​ក្នុង​អាង​ហែល​ទឹក​ ជា​មួយ​គូ​ស្នេហ៍

(ភ្នំពេញ)៖ ក្រោ​យពីផ្តើមសាងសម្ព័ន្ធភាពស្នេហា អស់យៈពេលជាង២ឆ្នាំមកនេះ ជារឿយៗ​គេតែងឃើញគូស្នេហ៍ ស្ថិតនៅរង្វង់សិល្បៈដូចគ្នា រវាង​កញ្ញា គង់ ចាន់រដ្ឋា និង​លោក ស៊ិន សុភា បង្ហា​ញពីភាពផ្អែមល្ហែមស្នេហ៍ ​ជាមួយគ្នាជាប្រចាំ។ ជាពិសេស គេក៏តែងសង្កេតឃើញ រាល់ការចូលរួមកម្មវិធីតូច-ធំនា​នា គូស្នេហ៍មួយគូនេះ តែងបណ្តើរដឹកដៃគ្នា យ៉ាងត្រសង ពុំដែលលោះ​ពេល ​​ម្តងណា​ឡើ​យ ​សូម្បីតែការឡើងច្រៀង លើឆាកតន្រ្តីរបស់ស្ថានីយទូរទស្សន៍មួយចំនួន ក៏ពួកគេទៅជាមួយគ្នាឥតដាច់។

ជាការកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សម្រាប់គូស្នេហ៍របស់តារាសិ​ល្បៈ កញ្ញា គង់ ចាន់រដ្ឋា និងលោក ស៊ិន សុភា ​នាអំឡុងមួយរយៈ​ពេ​ល ប្រមាណ១ឆ្នាំចុងក្រោយនេះ ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែម​ស្និទ្ធស្នាល ស្រឡាញ់គ្នា​ខ្លាំ​ង​ជាងពេលមុនៗទៅ​ទៀត ខណៈកន្លងមករូបភាព ផ្អែមល្អែមស្នេហ៍ជាច្រើនសន្លឹក តែងបង្ហោះភ្ជាប់ជាមួយការសរសេរ បង្ហា​ញពីភាសាអូនបងយ៉ាងផ្អែមល្ហែម ស្អិតល្មួតគួរឲ្យច្រណែន ផងដែរ។

ជាក់ស្តែង​ កាលពីថ្មីៗនេះ កញ្ញា គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា ក៏បានបង្កការភ្ញាក់ផ្អើ​លដ​ល់​មហាជនជាមួយការបង្ហោះរូបថត ជាច្រើនសន្លឹក ស្ថិតក្នុងឈុតសម្លៀកបំពាក់ ប៊ីគីនីឱបរឹត​គ្នា ​យ៉ាងព្រឺព្រួច ក្នុងអាងហែលទឹកមួយកន្លែង ដោយមិនខ្វល់ពីក្រសែភ្នែក ទស្សនិកជនឡើយ ស្របពេលមានអ្នកគាំទ្រមួយចំនួន ក៏បានសរសេរផ្លែផ្កា បែបលេងសើចថា «ពិតជាច្រណែនគូស្នេហ៍​​នេះខ្លាំងណាស់»។ រីឯខ្លះទៀតក៏បានសរសេរថា «មិនធម្មតាទេ ដែលអ្នកទាំងពីរហ៊ាន​ថតប​ង្ហោះរូបបែបនេះ!»។

សូមបញ្ជាក់ថា កញ្ញា គង់ ចាន់រដ្ឋា និងតារាកូនភ្លោះ លោក ស៊ិន សុភា ​ ក្រោ​យពីបាក់ចិត្ត​ស្រ​ឡាញ់ និងស្វែ​ងមើលចិត្តគ្នា អស់រយៈពេលជាង២ឆ្នាំមក​នេះ ក៏បាន​ស​ម្រេចចិត្ត រៀបចំពិធីភ្ជាប់ស្ងាត់ៗ កាលពីចុងឆ្នាំ២០១៥ ដោយមានការចូលរួមដឹងឮ ពីសំណាក់មេបាចាស់ទុំទាំងសងខាង ប្រមាណជាង២០នាក់ប៉ុណ្ណោះ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  គង់ ចាន់រដ្ឋា ស្ងាត់ៗ​លេច​មុខ នៅ​ក្នុង​ផលិត​ក​ម្ម​ថ្មី «7​Music» ។ គួររំលឹកផងដែរថា តារាចម្រៀង គង់ ចាន់រដ្ឋា មួយរយៈចុងក្រោយហាក់បីដូចជា ស្ងប់ស្ងាត់ខ្លាំង ជាពិសេសការចេញបទចម្រៀង នៅលើទីផ្សារធ្វើឲ្យប្រជាប្រិយភាព របស់នាង ត្រូវបានធ្លាក់ដុនដាប គួរឲ្យព្រួយបារម្ភ ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺដោយសារតែនៅពេលនេះ គង់ ចាន់រដ្ឋា បានលេចមុខនៅក្នុងផលិតកម្មថ្មីមួយ មានឈ្មោះថា «7Music» ហើយកំពុងតែរំពឹងផ្ទុះបទថ្មី មានចំណងជើងថា «ក្បត់អូនចឹងបងសប្បាយចិត្តទេ» ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនគួរសមពីសំណាក់មហាជន អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក និងមិត្តយុវវ័យ។

តាមការកត់សម្គាល់ក្រោយ ពីបទនេះបានចេញចរាចរណ៍ លក់លើទីផ្សារ និងបង្ហោះនៅលើបណ្តាញ សង្គមយូធូបភ្លាមៗនេះ គេសង្កេតឃើញមានការគាំទ្រច្រើន ពីសំណាក់ទស្សនិជនជាពិសេសមិត្តៗយុវ័យតែម្តង ខណៈដែលបទ «ក្បត់អូនចឹងបងសប្បាយចិត្តទេ» នេះបានច្រៀងរៀបរាប់ ប្រាប់ពីវិបត្តិស្នេហា យ៉ាងកំសត់ ការបែកបាក់គ្នា រវាងគូស្នេហ៍បុរស-នារីពីរនាក់ ដែលលង់ចិត្តស្រឡាញ់គ្នា តែក្រោយមកត្រូវបានសង្សារលួចក្បត់មានស្រីផ្សេង ធ្វើនារីម្នាក់ទៀតខូចចិត្តយ៉ាងខ្លាំង។

បើតាមការប្រាប់ឲ្យដឹងពី កញ្ញា គង់ ចាន់រដ្ឋា បានអះអាងថា បទនេះបន្ទាប់ពីត្រូវបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក នឹងយូធូកាលពីថ្មីៗនោះ គឺមានគេចូលមើលច្រើននឹង ថែមមានអ្នក cover ភ្លូកទឹកភ្លូកដី។ ហេតុនេះនាងសង្ឃឹមថា ពេលបទនេះចេញជា VCD គឺកាន់តែមានទស្សនិកជនគាំទ្រ កាន់តែច្រើនបន្ថែមទៀត។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload