«ស៊ូភើរឡូយ» ពី Domino’s Pizza ប្រូម៉ូសិនអស់ស្ទះ! ភីហ្សាត្រឹមតែ 1.99ដុល្លារ ដឹកជូនដល់ផ្ទះ Free Free!

ភ្នំពេញ៖ ឆ្ងាញ់មាត់ទៀតហើយ! ភីហ្សាលេខមួយ រសជាតិដើមពីអាមេរិករបស់ Domino’s Pizza ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាមួយនឹងការបញ្ចុះតម្លៃពិសេស នៃកម្មវិធីថ្មីឬហៅថា «ស៊ូភើរឡូយ Super Loy» ឡូយអស់ស្ទះ! ភីហ្សាខ្នាតតូចចំណាយអស់តិច តម្លៃត្រឹមតែ 1.99 ដុល្លារអាមេរិកតែប៉ុណ្ណោះ ញ៉ាំបានពេញមាត់។ មិនតែប៉ុណ្ណោះ ទិញភីហ្សា៤រសជាតិណាមួយ ដែលអ្នកពេញចិត្ត នឹងទទួលបានការបញ្ចុះតម្លៃបន្ថែមត្រឹមតែ ៦,៩៩ដុល្លារប៉ុណ្ណោះ មាននៅគ្រប់សាខាទាំងអស់របស់ដូមីណូភីហ្សា ទូទាំងរាជធានី។ កម្មវីធីពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី៥ នេះតទៅរហូតដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០១៦នេះហើយ។

ជួបជាមួយនឹងលោក គីម ស៊ូ អ្នកគ្រប់គ្រងទីផ្សារប្រចាំ Domino’s Pizza បានឲ្យដឹងថា «កម្មវិធីថ្មីរបស់ដូមីណូភីហ្សា ស៊ូភើរឡូយ (Super Loy) នេះ គឺមានរយៈពេលរហូតដល់ទៅ ២៦ថ្ងៃឯណោះ។ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣១តុលា គ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ។ ដោយការ Promotion បញ្ចុះតម្លៃនេះ គឺទៅលើប្រភេទភីហ្សាខ្នាតតូចជាមួយនឹងតម្លៃត្រឹមតែ 1.99ដុល្លារតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ប្រសិនណាបើអតិថិជន ទិញភីហ្សាខ្នាតតូចចំនួន៤ គ្រប់រសជាតិណាមួយនោះ ខាងដូមីណូភីហ្សាយើង នឹងបញ្ចុះតម្លៃពិសេសមកសល់ត្រឹមតែ ៦,៩៩ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះអតិថិជនទាំងអស់ មានឱកាសច្រើនក្នុងការមកសាកល្បងភ្លក្សរសជាតិ ជាច្រើនប្រភេទ (១៣រសជាតិ) ដែលមាននៅដូមីណូភីហ្សា ជាមួយនឹងភីហ្សាដែលមានប្រេននិងកេរ្តិ៍ល្បីល្បាញ លើពិភពលោកលេខមួយមកពីអាមេរិក ក្នុងតម្លៃសមរម្យខុសប្លែកពីភីហ្សាដទៃ។ ជាពិសេសនោះ យើងក៏មានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានអស់លោកអ្នក ដោយឥតគិតថ្លៃផងដែរ មិនថាតែអតិថិជនទិញភីហ្សាខ្នាតធំ ខ្នាតមធ្យម ឬខ្នាតតូចឡើយ។ ពោលលោកទិញភីហ្សាតែ១ ក៏ដូមីណូភីហ្សាយើងទទួលដឹកជញ្ជូន ដល់កន្លែងផងដែរ»

លោក គីម ស៊ូ បន្តថា «...សម្រាប់កម្មវិធីស៊ូភើរឡូយ បញ្ចុះតម្លៃលើភីហ្សាខ្នាតតូចនេះដែរ គឺគោលបំណងដើម្បីឲ្យអតិថិជន បានមកភ្លក្សរសជាតិនៅ Domino’s Pizza យើង ជាមួយនឹងតម្លៃថោកសមរម្យ រសជាតិឈ្ងុយឆ្ងាញ់ អមមកនូវអនាម័យល្អត្រឹមត្រូវ តាមស្តង់ដារ និងម្យ៉ាងវិញទៀត ដើម្បីធ្វើការផ្សព្វផ្សាយឲ្យ Domino’s Pizza យើង កាន់តែមានប្រជាប្រិយភាព ទាក់ទាញខ្លាំងជាងមុន ពីសំណាក់មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រដូមីណូភីហ្សា កន្លងមកផងដែរ»

អ្នកគ្រប់គ្រងទីផ្សាររូបសង្ហារនេះ បានឲ្យដឹងបន្ថែមទៀតថា «...ដោយឡែកសម្រាប់ហាងដូមីណូភីហ្សាយើង ចាប់បើកស្វាគមន៍អតិថិជន ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។ ហើយភាគច្រើន សម្រាប់ភ្ញៀវដែលអញ្ជើញមកពិសារនៅ ដូមីណូភីហ្សានេះគឺ នៅថ្ងៃត្រង់ ចន្លោះម៉ោងចាប់ពី ១១ រហូតដល់ម៉ោង១:៣០នាទីថ្ងៃត្រង់ និងពេលល្ងាចនៅចន្លោះម៉ោង៤ ដល់ម៉ោង៩យប់ផងដែរ»

គូសបញ្ជាក់បន្ថែមថា កម្មវីធីស៊ូភើរឡូយ (Super Loy) នេះ ចាប់ដំណើរការពីថ្ងៃទី៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ សម្រាប់តែលើភីហ្សាខ្នាតតូច ជាមួយនឹងតម្លៃត្រឹមតែ 1.99ដុល្លារតែប៉ុណ្ណោះ (បញ្ជាក់៖ ខ្នាតមធ្យម និងខ្នាតធំ តម្លៃដដែល)។

Domino’s Pizza មាន៥សាខារួមមាន៖

• សាខាទី១ ៖ សាខាបឹងកេងកង (Boeung Keng Kang)

• សាខាទិ២ ៖ សាខាផ្សារទំនើប ស៊ីធីម៉ល (City Mall)

• សាខាទី៣ ៖ សាខាអាយ អេហ្វ អិល (IFL)

• សាខាទិ៤ ៖ សាខាផ្សារទំនើប អ៊ីអនម៉ល (AEON Mall)

• សាខាទី៥ ៖ សាខាភ្នំពេញថ្មី (Phnom Penh Tmey)

=> កុំភ្លេច Call មកឥលូវនេះណា តាមរយៈលេខទូរស័ព្ទ ១៨-០០-២០-២០ (ខលចូលដោយឥតគិតថ្លៃ)។ តោះនៅចាំអីទៀត! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះណា! កុំភ្លេចនាំគ្នាទៅសាកល្បងភ្លក្សរសជាតិថ្មីប្លែក ដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់ របស់ដូមីណូភីហ្សា ដែលមានទីតាំងនៅក្បែរអស់លោកអ្នកណា!

**សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់ហ្វេសប៊ុកផេក ដូមីណូភីហ្សា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

«ស៊ូភើរឡូយ» ពី Domino’s Pizza ប្រូម៉ូសិនអស់ស្ទះ! ភីហ្សាត្រឹមតែ 1.99ដុល្លារ ដឹកជូនដល់ផ្ទះ Free Free!

«ស៊ូភើរឡូយ» ពី Domino’s Pizza ប្រូម៉ូសិនអស់ស្ទះ! ភីហ្សាត្រឹមតែ 1.99ដុល្លារ ដឹកជូនដល់ផ្ទះ Free Free!
រូបភាព៖ លោក គីម ស៊ូ អ្នកគ្រប់គ្រងទីផ្សារប្រចាំ Domino’s Pizza