CL បង្ហាញ​សម្រស់​លេចធ្លោ ផ្សព្វផ្សាយ​ផលិតផល​សម្អាង​របស់​អាមេរិក

តារា​ចម្រៀង​និង​ជា​ប្រធាន​ក្រុម 2NE1 CLបាន​បញ្ចេញ​សម្រស់​ស្រស់​សោភា​​ប្លែក​​ក្នុង​នាម​​​ជា​ម៉ូដែល​ផ្សព្វផ្សាយ​ផលិតផល​សម្អាង​ម៉ាក Maybelline New York របស់​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ។ ​​​

 

CL បង្ហាញ​សម្រស់​លេចធ្លោ ផ្សព្វផ្សាយ​ផលិតផល​សម្អាង​របស់​អាមេរិក

ម៉ាក​ផលិតផល​ខាងលើ​បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក​និង​វីដេអូ​ខ្លី​មួយ កាល​ពី​ម្សិលមិញ​បង្ហាញ​​ ​ពី​ការ​ផ្សព្វផ្សាយ​​របស់ CL ជាមួយ​នឹង​​ផលិតផល។ ក្នុង​យុទ្ធនាការ​នេះ CL បាន​ចេញ​ផ្សព្វផ្សាយ​ពី​ក្រែប​លាប​មាត់​ថ្មី អម​ដោយ​ការ​តែង​ខ្លួន​​ដ៏​ស្រស់​ជាមួយ​សក់​ពណ៌​ទឹកប្រាក់​ មុខ​ស​រលោង​និង​បបូរ​មាត់​ក្រហម​ឆ្អិន។

 

បន្ទាប់​ពី​ចេញ​វីដេអូ​ចម្រៀង​​ដំបូង​នៅ​លើ​ទឹក​ដី​អាមេរិក តារា​ស្រី​វ័យ​២៥​ឆ្នាំ​ហាក់​មាន​ទីផ្សារ​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​សម្អាង​និង​ថត​ឲ្យ​ទស្សនាវដ្ដី​នានា។ ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​ នាង​ទើប​តែ​ថត​ឲ្យ​ទស្សនាវដ្ដី #legend របស់​ហុងកុង និង​ប្រាប់​ថា​ធ្លាប់​ចង់​ធ្វើ​ដូនជី​ទៀត​ផង៕​

 

 

ចុចអាន៖៩​សន្លឹក CL ថត​រូប​ជា​មួយ​តារា​បរទេស​ល្បី​ៗ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop