Huawei បញ្ចេញ Mate S របស់​ខ្លួន​ដែល​ភ្ជាប់​ជា​មួយ​មុខ​ងារ​ Force Touch

នា​ពេល​ខាង​មុខ​របស់​ក្រុមហ៊ុន Huawei បាន​រំពឹង​ថា​អាច​នឹង​បង្ហាញ​Smart phone ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ IFA នៅ​ក្នុង​ទីក្រុង​ប៊ែកឡាំង​នៅ​ខែ​ក្រោយ​នេះ​ ដែល​ភ្ជាប់​ជា​មួយ​នឹង​មុខងារ​ Force Touch ដ៏​ពិសេស។ បច្ចេកៈ​វិទ្យា​ថ្មី​ Force Touch នេះ វា​នឹង​បង្ហាញ​រវាង​មុខ​ងារ​ពីរ​ផ្សេង​គ្នា នៅ​ពេល​ដែល​យើង​ប្រើ​កម្លាំង​ចុច​វា​ដោយ​ថ្នមៗ​និង ប្រើ​កម្លាំង​ខ្លាំង​ចុច​លើ​វា​។ បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មុខងារ​នេះ​ត្រូវ​បាន​បំពាក់​នៅ​លើ iPhone 6S រួច​មក​ហើយ។

លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នោះ​គឺ​ វា​ដំណើរការ​ដោយ​ Kirin 935 SoC, 5.7-inch (1080 x 1920 resolution) display, ដែល​មាន​ទំហំ​រ៉េម​ (RAM) 3GB, និង​មាន​ internal memory 64GB។ វា​មាន​ទំហំ​កាមេរ៉ា​ក្រោយ 20MP និង​កាមេរ៉ា​មុខ 8MP។
វា​បំពាក់​ថាមពល​ថ្ម 4100mAh, និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង​មាន version 5.1 (Lollipop) ពិសេស​ជាង​នេះ​ទៅ​ទៀត​វា​ក៏​មាន​ភ្ជាប់​ជា​មួយ​នឹង​មុខងារ​ស្កេន​ស្នាម​ម្រាម​ដៃ​ផង​ដែរ។​

ប្រែសម្រួល ៖ Oueng Mengsae
ប្រភព ៖

  • Huawei បញ្ចេញ Mate S របស់​ខ្លួន​ដែល​ភ្ជាប់​ជា​មួយ​មុខ​ងារ​ Force Touch已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: