ពិធីបុណ្យ Balloon យក្សនៅអាមេរិកឆ្នាំនេះគគ្រឹកគគ្រេងណាស់

ជា​ពិធី​បុណ្យ​បង្ហោះ ​Balloon​យក្ស​ដ៏​ធំ​មួយ​, ពិធី​បុណ្យ​នេះ​មាន​ឈ្មោះ​ថា​៖ Albuquerque​ ដែល​សម្ដៅ​ដល់​ឈ្មោះ​នៃ​ទីក្រុង​ធំ​មួយ​របស់​រដ្ឋ​ New Mexico​ ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក ​ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៩​ថ្ងៃ​ គិ​ត​ចាប់​ពី​ថ្ងៃ​អាទិត្យ​ ទី​០២​នេះ​តទៅ ​ហើយ​វា​ត្រូ​វបាន​គេ​កត់​សម្គាល់​ឃើញ​ថា​ជា​ពិធី​បុណ្យ​បង្ហោះ​ Balloon ​យក្ស​ដ៏ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ដែល​សរុប​​មាន​មនុស្ស​ប្រមាណ​ជាង​១លាន​នាក់​មក​ពី​ជុំវិញ​ពិភព​លោក​អញ្ជើញ​ចូលរួ​មទស្សនា ​និង​ប្រកួត​ស្នាដៃ​បាឡុង​ក្នុង​ឆ្នាំ២០១៦​នេះ​ ។​ពិធីបុណ្យ Balloon យក្សនៅអាមេរិកឆ្នាំនេះគគ្រឹកគគ្រេងណាស់ពិធីបុណ្យ Balloon យក្សនៅអាមេរិកឆ្នាំនេះគគ្រឹកគគ្រេងណាស់ពិធីបុណ្យ Balloon យក្សនៅអាមេរិកឆ្នាំនេះគគ្រឹកគគ្រេងណាស់ពិធីបុណ្យ Balloon យក្សនៅអាមេរិកឆ្នាំនេះគគ្រឹកគគ្រេងណាស់
មិនត្រឹមតែជាពិធីបុណ្យបង្ហោះ Balloon យក្សដ៏គគ្រឹកគគ្រេងដោយសារមានមនុស្សចូលរួមច្រើនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលពិសេសនោះគឺឆ្នាំនេះ យើងសង្កេតឃើញថាបេក្ខជនដែលអញ្ជើញចូលរួមប្រកួតស្នាដៃបង្ហោះ Balloon យក្ស មានចំនួនច្រើនជាងឆ្នាំមុន ហើយភាគច្រើនគឺពួកគេពូកែខាងរចនារូបរាងបាឡុងជារូបសត្វ និងរូបប្លែកៗជាច្រើនទៀត ដែលសរុបមានប្រហែលជាង៥០០បាឡុងត្រូវបានគេបង្ហោះ ។ បើតាមសម្ដីរបស់អ្នកគ្រប់គ្រងកម្មវិធីបាននិយាយថា៖ ប្រធានបទពិធីបង្ហោះបាឡុងយក្សក្នុងឆ្នាំនេះគឺមានឈ្មោះថា៖ វាលខ្សាច់កាលីដូស្កុប ៕

ដោយ៖ ឈូកស
ប្រភព៖ presstv