ពុំ​មានការ​ពង្រាយ​កងកម្លាំង ខណៈ​លោក កឹ​ម សុខា នឹង​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ព្រឹក​នេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​មុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ឬនៅ​ជុំវិញ​បរិវេណ​ស្នាក់​ការ​នោះ ពុំ​មាន​កងកម្លាំង​សមត្ថកិច្ច បាន​ត្រូវ​គេ​ដាក់​ពង្រាយ​នោះ​ទេ មុន​ពេល​លោក កឹ​ម សុខា តាម​គម្រោង​នឹង​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០១៦ បន្ទាប់​ពី​សម្ងំ​នៅ​ទីស្នាក់ការ​បក្ស​អស់​រយៈពេល​ជាង​៤​ខែ​នោះ​រួច​មក ។

ដោយឡែក​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែ​ម បុញ្ញ​ប្ញ​ទ្ឋិ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា អាច​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ក្បែរ​ភូមិ​គ្រឹះ​របស់​គាត់ ឬ ក៍​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ជិត​ទីស្នាក់ការ​គណបក្ស ៕