Note 7 ថ្មី អាច​នឹង​វាយ​លុក​ទីផ្សារ​អាស៊ី​រួម​ទាំង​កម្ពុជា​ម្តង​ទៀត​​ឆាប់ៗ

Galaxy Note 7 ថ្មី​អាច​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាស៊ី រួម​ទាំង​កម្ពុជា នា​ចុង​ខែ​តុលា​ឬ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។

 

Note 7 ថ្មី អាច​នឹង​វាយ​លុក​ទីផ្សារ​អាស៊ី​រួម​ទាំង​កម្ពុជា​ម្តង​ទៀត​​ឆាប់ៗ

 

លោក សុខ ឡេង ប្រធាន​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​កម្ពុជា បញ្ជាក់​ថា បច្ចុប្បន្ន Note 7 ថ្មី​កំពុង​ដាក់​លក់​នៅ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​និង​អឺរ៉ុប។ ចំពោះ​ទីផ្សារ​កម្ពុជា​ក្រុមហ៊ុន សង្ឃឹម​ថា​នឹង​យក Note 7 ចរាចរ​ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

 

តម្លៃ​របស់ Note 7 ខាង Samsung បញ្ជាក់​ថា​នៅ​ដដែល​មិន​ផ្លាស់ប្ដូរ​ឡើយ ឯ​លក្ខណៈ​សម្បត្តិ​ក៏​ដូច​គ្នា តែ​ក្រុមហ៊ុន​បាន​ដោះ​ស្រាយ​បញ្ហា​ថ្ម​រួច​រាល់ សម្រាប់​ត្រៀម​វាយ​លុក​ទីផ្សារ​ម្តង​ទៀត​ពេល​ខាង​មុខ។

 

ទោះ​បី Note 7 ចាស់​ធ្លាប់​មាន​បញ្ហា​ផ្ទុះ​ថ្ម តែ​លោក​សុខ ឡេង អះអាង​ថា ស្មាតហ្វូន​មួយ​នេះ​នៅ​តែ​ទទួល​ការ​គាំទ្រ​និង​ពេញ​និយម​ទូទាំង​ពិភពលោក។ លើស​ពី​នេះ​អតិថិជន​ក៏​មាន​ទំនុក​ចិត្ត​លើ​ការ​ទទួល​ខុស​ត្រូវ​និង​តម្លាភាព​របស់ Samsung៕

 

 

អាន៖ មុខងារ​ពិសេស​គាស់​ពី​ឃ្លាំង ១០ ចំណុច វិនិច្ឆ័យ​សមត្ថភាព Note 7

 

អត្ថបទ៖ ប៉ែត ផាន់និត