Google ឆ្លៀត​បាញ់​ Apple ពេល​ប្រកាស​ទូរសព្ទ​ជំនាន់​ថ្មី​

Google ទើប​ប្រកាស​ផ្លូវ​ការ​ពី​​ទូរសព្ទ​ជំនាន់​ថ្មី​ម៉ូដែល Pixel និង Pixel XL ដោយ​​ក្នុង​ចំណោម​មុខងារ​​ពិសេសៗ​ទាំង​ឡាយ​គឺ​​ទូរសព្ទ​ទាំង​ពីរ​មាន​ផ្ដល់​ជូន​នូវ​ការ​រក្សា​ទុក​រូបភាព​ និង វីដេអូ​ ដោយ​គ្មាន​ដែន​កំណត់។

 

Google ឆ្លៀត​បាញ់​ Apple ពេល​ប្រកាស​ទូរសព្ទ​ជំនាន់​ថ្មី​

 

អំឡុង​ពេល​ប្រកាស​ពី​ការ​រក្សា​ទុក​រូបភាព​ និង វីដេអូ​ ដោយ​គ្មាន​ដែន​កំណត់​នេះ​ Google បាន​បង្ហាញ​រូបភាព​មួយ​សន្លឹក ដែល​ជា​សារ​លោត​ឡើង​នៅ​ពេល​ដែល​អង្គ​ផ្ទុក​ទិន្នន័យ​របស់​ iPhone ឬ iPad ​លែង​មាន​ចន្លោះ​ទំនេរ​​សម្រាប់​រក្សា​ទុក​ទិន្នន័យ។ ត្រង់​ចំណុច​នេះ​ Google ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ថា​ខ្លួន​​​មាន​សមត្ថភាព​ខ្លាំង​ជាង Apple ​ទាក់​ទង​នឹង​ការ​រក្សា​ទុក​រូបភាព និង វីដេអូ។

 

Google ឆ្លៀត​បាញ់​ Apple ពេល​ប្រកាស​ទូរសព្ទ​ជំនាន់​ថ្មី​

 

បច្ចុប្បន្ន​នេះ​ Apple មាន​ផ្ដល់​ជូន​​​អង្គ​ផ្ទុក​ទិន្នន័យ​ឥត​គិត​ថ្លៃ​ត្រឹម​តែ​ 5 GB ប៉ុណ្ណោះ​ចំពោះ​សេវា​កម្ម​ iCloud ហើយ​បើ​អ្នក​ប្រើ​ប្រាស់​ចង់​បន្ថែម​ទំហំ​អង្គ​ផ្ទុក​នេះ​ត្រង់​ចំណាយ​ថវិកា​បន្ថែម៕​​​​​​​​​​​​​

 

ចុច​អាន៖ Google Pixel គូ​ប្រជែង​ខ្លាំង​ក្លា​របស់​ iPhone 7 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​