សម្តេច​តេ​ជោ​ហ៊ុន សែន ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តី​ពី​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២​នៅ​ថៃ

សម្តេច​តេ​ជោ​ហ៊ុន សែន ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តី​ពី​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២​នៅ​ថៃ



ភ្នំពេញ :  សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា នឹង ដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញ ទៅ ចូលរួម កិច្ចប្រជុំ កំពូល ស្តី ពី កិច្ច សន្ទនា កិច្ច សហប្រតិបត្តិការ អាស៊ី លើក ទី ២ ដែល នឹង ប្រព្រឹត្ត ទៅ ពី ថ្ងៃ ទី ០៩ ដល់ ថ្ងៃ ទី ១០ ខែតុលា ឆ្នាំ ២០១៦ នៅ ទីក្រុង បាងកក  តាម ការ អញ្ជើញ របស់ លោកឧត្តមសេនីយ៍ ប្រា យុទ្ធ ច័ន្ទ អូ ចា (Prayut Chan-o-cha) នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ថៃ ។

សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នឹង ថ្លែង សុន្ទរកថា នៅ ក្នុង កិច្ចប្រជុំ កំពូល ស្តី ពី កិច្ច សន្ទនា កិច្ច សហប្រតិបត្តិការ អាស៊ី លើក ទី ២ ។ សម្តេច តេ ជោ ក៏ នឹង មាន ជំនួប ទ្វេភាគី ជាមួយ ថ្នាក់ដឹកនាំ មួយ ចំនួន ។

កិច្ច សន្ទនា កិច្ច សហប្រតិបត្តិការ អាស៊ី ត្រូវ បាន សម្ពោធ នៅ ខែមិថុនា ឆ្នាំ ២០០២ នៅ ប្រទេស ថៃ គឺជា វេទិកា មួយ មាន គោលបំណង កសាង សហគមន៍ អាស៊ី ឈរ លើ មូល ដ្ធា ន នៃ ភាពរឹងមាំ ពហុភាព ធនធាន ដ៏ ស្តុក ស្តម និង ភាព ប្រកួតប្រជែង របស់ ប្រទេស នីមួយ ៗ នៅ ទ្វីបអាស៊ី ៕