Cindy Crawford អាយុ​50 នៅ​តែ​សិច​ស៊ី​គាប់​ភ្នែក

នាង  Cindy Crawford មាន​អាយុ​គ្រប់​៥០​ឆ្នាំ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​បង្ហាញ​សម្រស់​ជា​កំពូល​តា​រាហូ​លី​វូ​ដ​ឱ្យ​ទស្សនា​ជា​ច្រើន​ដោយ​ស្ថិត​ក្នុង​រូបភាព​ដ៏​សិច​ស៊ី​គួរ​គាប់​ភ្នែក ។

កំពូល​តារា​បង្ហាញ​ម៉ូ​ដ​លំដាប់​ទី​១ ក្នុង​អំឡុង​ឆ្នាំ​១៩៩០  Crawford បាន​បង្ហាញ​រូបរាង​សិច​ស៊ី ទោះបីជា​មាន​អាយុ​៥០​ឆ្នាំ​ក៏​ដោយ ។ ក្នុង​វ័យ​៥០​ឆ្នាំទៅ​ហើយ តារា​បង្ហាញ​ម៉ូ​ដ​រូប​នេះ​បាន​បង្ហាញ​រាង​សិច​ស៊ី​គ្មាន​គូ​ប្រៀប​របស់​នាង​ឱ្យ​ទស្សនិកជន​បាន​ទស្សនា ។

បច្ចុប្បន្ន​ក្រៅពី  Cindy Crawford  នៅ​មាន​នាង Kaia Gerber អាយុ​១៧​ឆ្នាំ ជា​កូនស្រី​បាន​ចាប់ផ្តើម​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដដែល​ប្រចាំ​ក្រុមហ៊ុន  Marc Jacobs ៕