គូស្នេហ៍​​មួយ​គូ​​ លង់ស្រលាញ់​គ្នា​តាម​រយះ​ការ​លេង Clash of Clans

គូស្នេហ៍​មួយគូ​​ដែល​មាន​ឈ្មោះ​ថា Mitoy និង​ Mika បាន​ថ្លែង​អំណរគុណ​ចំពោះ​ហ្គេម​អនឡាញ​​ដ៏​ពេញ​​និយម​មួយគឺ​ Clash of Clans​ ដែល​ធ្វើ​អោយ​ពួក​គេ​អាច​​ស្វែង​រក​​ស្នេហា​ពិត​តាមរយៈ​ការ​លេង​ហ្គេម​មួយ​នេះ។

អ្នក​ទាំងពីរ​​ត្រូវ​បាន​​គេ​បង្ហើប​អោយ​ដឹង​ថា​បាន​លេង​ជាមួយ​គ្នា​ជា​ញឹកញាប់​ក្នុង​ក្រុម​តែ​មួយ​ ខណៈ​ពួក​គេ​ទទួល​បាន​ឈ្នះ Source ជា​ច្រើន​ជាមួយ​ការ​ណែនាំ​គ្នា​ទៅវិញ​ទៅមក​។ ពួកគេ​បាន​ប្រាប់​ពី​យុទ្ធសាស្ត្រ​គ្នា​ទៅវិញទៅមក​នឹង​ការ​ការពារ​បន្ទាយ​អោយ​បាន​រឹងមាំ​នៅ​ក្នុង​ហ្គេម Clash of Clan។

ពួក​គេ​បាន​លេង​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​ ២​ឆ្នាំ ហើយ​ពួក​គេ​ក៏​ចាប់​ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ផង​ដែរ។ ពួកគេ​ទាំងពីរ​បាន​បង្ហោះ​រូបថត​ក្នុង​បណ្ដាញ​សង្គម​ រួម​នឹង​ពាក្យ​រិះគន់​ជា​ច្រើន​ផង​ដែរ។ ក៏ប៉ុន្តែ Mitoy មិន​បាន​ខ្វាយខ្វល់​នឹង​ពាក្យ​រិះគន់​របស់​មនុស្ស​ទាំង​នោះ​ឡើយ។ហើយ​លោក​ជឿជាក់​ថា​ស្នេហា​ពិត​ ពិត​ជា​មាន​សំរាប់​យើង​ទាំងពីរ​ជា​រៀង​រហូត​ នេះ​ជា​អារម្មណ៍​ពិត។

Mika បាន​និយាយ​ថា​នាង​មិនមែន​មើល​តែ​សម្រស់​ ឫ​លក្ខណៈសម្បត្តិ​នោះ​ទេ។ តែ​នាង​ចូលចិត្ត​ Mitoy ​ពី​ព្រោះ​គាត់​មាន​ចិត្ត​សប្បុរស​ និង ​ស្មោះត្រង់។

ជា​ចុង​ក្រោយ​ពួកគេ​គឺ​ពិតជា​អរគុណ​ដល់​ Clash of Clan ខ្លាំង​ណាស់​នឹង​បាន​លើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​ចែក​រំលែក​ក្ដី​ស្រឡាញ់​របស់​ពួកគេ​តាមរយៈ​ហ្គេម​មួយ​នេះ​ផង​ដែរ៕

ប្រភព៖ xolxol

  • គូស្នេហ៍​​មួយ​គូ​​ លង់ស្រលាញ់​គ្នា​តាម​រយះ​ការ​លេង Clash of Clans已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កីឡា
Tags: