ប្តីប្រពន្ធវ័យចំណាស់គូរ បង្កជាហឹង្សាចាក់សម្លាប់គ្នាបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗ

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការឲ្យដឹងពីមេក្រុមបង្កាបង្រ្កាបនគរបាលខេត្តបានឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលស្លាប់មានឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ត្រូវជាប្រពន្ធ របស់បុរសរងគ្រោះមានឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ ត្រូវជនរងគ្រោះចាក់បាក់កាំបិតក្នុងពោះធ្លាយចេញពោះវៀនមកក្រៅ ពេលនេះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

Loading...

ករណីជម្លោះរហូតឈានដល់ការប្រើអំពើហិង្សាចាក់សម្លាប់គ្នានេះ គេនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ដោយសារតែស្ត្រីជាប្រពន្ធបានស្លាប់ ហើយបុរសជាប្តីរងរបួសធ្ងន់មិនអាចសួរចម្លើយបាន៕

ប្តីប្រពន្ធវ័យចំណាស់គូរ បង្កជាហឹង្សាចាក់សម្លាប់គ្នាបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗ

ប្តីប្រពន្ធវ័យចំណាស់គូរ បង្កជាហឹង្សាចាក់សម្លាប់គ្នាបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗ

ប្តីប្រពន្ធវ័យចំណាស់គូរ បង្កជាហឹង្សាចាក់សម្លាប់គ្នាបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗ

ប្រភព៖ chnchannel